ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក ​បាន​ទទួល​រថយន្ត​ចំនួន​១​គ្រឿង​ដែល​ជា​អំណោយ ​របស់​សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយ:​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក


រាជធានីភ្នំពេញ ៖ មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក បានទទួលរថយន្តចំនួន១គ្រឿងដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន មេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រតិបត្តិការប្រចាំថ្ងៃសំដៅធានានូវប្រសិទ្ធភាពការងារ​របស់បញ្ជា​ការដ្ឋាន​បញ្ជូនសារកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មែ ស៊ីថន តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើពិធីប្រគល់រថយន្ត Mazda ០១ គ្រឿងជូនដល់មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក ដែលពិធី​នេះ​មានការចូលរួមពីសំណាក់នាយទាហាននៅក្នុងអង្គភាពនេះផងដែរ។

ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស មេបញ្ជាការបញ្ជូនសារកងទ័ពជើងគោក បានគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះអំណោយដ៏ថ្លៃថ្លានេះ តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន មេបញ្ជាការកងទ័ពជើងគោកក្នុងការគិតគូរពីសុខទុក្ខ និងតម្រូវការ​ផ្សេងៗ​របស់កងទ័ព។ ជាក់ស្ដែងអំណោយជារថយន្តនេះ គឺជាការរួមចំណែកក្នុងការដឹកជញ្ជូន និងប្រតិបត្តិការការងា​រប្រចាំថ្ងៃ​របស់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោកឲ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះផងដែរ មេបញ្ជាការបញ្ជូនសារជើងគោកជើងគោក ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជា​មួយសម្ដេចតេ​ជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលទទួលមរណភាពនាពេលថ្មីៗកន្លងទៅនេះ។ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហា​ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាទៅចាប់បដិសន្ធិនៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.