រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៥.៣០នាទីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការណ៍ជាមួយ កម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសំរបសំរួលដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន4 ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះXIAO WEN YANG ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិចិនមុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី ប្រទេសចិន និងរំដោះបានជនរងគ្រោះចំនួន០១នាក់។
ជនសង្ស័យដែលបានឃាត់ខ្លួនរួមមានជនជាតិចិន០៨នាក់ ភូមា០១នាក់ និងខ្មែរ០១នាក់៖
1/ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
2/ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
3/ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
4/សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
5/វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
6/ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
7/ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
8/ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
9/ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
10/ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ វិបុល