ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថ​កិច្ច​កំពង់​ធំ​បង្ក្រាប​ជន​សង្ស័យ​០៣​នាក់​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​សារ​ធាតុញៀន​ខុស​ច្បា​ប់​នៅ​ស្រុក​សណ្ដាន់​!!!


ខេត្តកំពង់ធំ ៖ នៅថ្ងៃ ពុធ ៧រោចខែ ពិសាខ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០​ វេលាម៉ោង ១១ និង ៤០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយ​មានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ បង្ក្រាបបទ​ល្មើសគ្រឿងញៀន០១ករណី ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ​ឃាត់ខ្លួនជន​សង្ស័យចំនួន០៣ នាក់ និងដកហូតបានម្សៅក្រាមពណ៍ សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៤ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២ គ្រឿង និងឃាត់់ខ្លួ​​​​ន​ :

១-ឈ្មោះ គង់​​ ណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំមុខរបរ លក់ដូរ រស់នៅភូមិ ឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
២-ឈ្មោះ ជា សុជាតិ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
៣-ឈ្មោះ ណាំង គឹមឈឿង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ស្រែចំការ រស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ករណីខាងនេះសមត្ថភាពជំនាញ បាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀង នៃស្នងការ​ដ្ឋាន​នគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ចាត់ការបន្ត ។

សូមបញ្ជាក់ថាជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់​ធំ តែងតែសំណូម​ដល់មហា​ជន​ទូទៅ ត្រូវចាត់ទុកការងារប្រយុទ្ធ ប្រឆាំងបទល្មើសគ្រឿងញៀន ជាកិច្ចការងាររួមសម្រាប់  យើងទាំងអស់គ្នា ពោលគឺចូល​រួមសហការ ជាមួយកម្លាំងសមត្ថកិច្ច ដើម្បើឈានទៅទប់ស្កាត់ លុបបំបាត់ បទល្មើស គ្រឿងញៀន ចេញពីមូលដ្ឋាន​របស់​បងប្អូន ៕

ដោយ​​ :​ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.