ព័ត៌មាន​ទាន់ហេតុការណ៍
បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា - ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ទទួលបានអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប - អភិបាលខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះយោធភូមិភាគទី៤ - សំណរអង្គរលើកទី២នៅអង្គរវត្តនឹងមានអ្នកចូលរួមជាង១,២០០នាក់ - មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម - ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបន្តនិមន្តដឹកនាំព្រះសង្ឃចូលរួមលើកកម្ពស់ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា - ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង - ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ចំនួន៤៥០គ្រួសារនៅស្រុកអង្គរជុំនិងស្រុកវ៉ារិនខេត្តសៀមរាបទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា - ដោយការរង់ចាំយុត្តិធម៌ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ទើបលោក អ៊ុង រិន សម្រេចចិត្តសូមស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌... - ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក..
0

អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុលា​ការ​ពាក់​ព័ន្ធ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត!!


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ​កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (កិបកេង​ប្រាក់ក្រុមហ៊ុន) កាលពីឆ្នាំ២០១៩។ ក្រោយពីឃាត់ខ្លួនកាលពីវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ហ៊ី បញ្ញា ហៅ តុប អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ហ្វាសអ៊ិនវេសមិន ត្រេឌីង មានស្រុកកំណើត ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៩៣ ផ្លូវ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យខាងលើតបតាមពាក្យ​បណ្តឹង របស់ឈ្មោះ លឹម សំអឿន អាយុ៣៧ឆ្នាំ មានមុខរបរជា​មេធាវី តំណាងឲ្យក្រុមហ៊ុន ហ្វាសអ៊ិនវេសមិនត្រេឌីងមានទីលំនៅ អាគារ២២ ផ្លូវ៥៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានចូលបំរើការងារក្នុងក្រុមហ៊ុន វ៉េន ណូវ៉ា ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានតួនាទីជាបុគ្គលិកផ្នែកទីផ្សារ (លក់ប្រេង​ម៉ាស៊ីន)។ ដោយនៅអំឡុងឆ្នាំ២០១៩ ពេលប្រមូលប្រាក់ពីអតិថិជនបាន ខ្លួនពុំបានយកប្រាក់​ទៅទូរទាត់ជូនក្រុមហ៊ុនទេ ដោយ​យកប្រាក់នោះទៅចាយវាយផ្ទាល់ខ្លួនសរុបចំនួន ១៣០០០ដុល្លារអាមេរិក (មួយម៉ឺនបីពាន់ដុល្លារ) ហើយខាង​ក្រុមហ៊ុន​បានហៅរូបខ្លួនមកសម្របសម្រួលដោយរូបខ្លួនសន្យាថានឹងយកប្រាក់មកទូទាត់សងក្រុមហ៊ុនវិញ ប៉ុន្តែដោយគ្មាន​ការជឿ​ទុកចិត្ត ទើបខាងក្រុមហ៊ុនបាននាំរូបខ្លួនប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 1007 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.