ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ​០២​នាក់​ករណី​ជួញ​ដូរ ​និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុញៀន !!!


ខេត្តកណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២០:៣០ នាទីចំណុចនៅក្នុងភូមិព្រែក​តាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយ​កម្លាំងផ្នែក​ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយនិងកំលាំងប្រជាការពារធ្វើការល្បាតនៅក្នុងភូមិសាស្រ្ដឃុំសំរោងធំ ក៏បាន​ឃេីញឈ្មោះ ពេញ លីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពុំពិតប្រាកដ និងឈ្មោះ ទិ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរមុខ របរពុំពិតប្រាកដ កំពង់ឈរនៅក្រោមផ្ទះដោយមានការសង្ស័យ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងជំនាញប្រឆាំង​បទល្មើសគ្រឿងញៀន ក៍ឆាកឆេរជនល្មើសរួចក៏ឃាត់ជនសង្ស័យរួមទាំងវត្ថុតាងថ្នាំញៀន(ម៉ាកទឹកកក)ចំនួន ១៧កញ្ចប់តូចដែលជនសង្ស័យសៀតទៅនិងធ្នឹមផ្ទះ។

ក្នងប្រតិបត្តការបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ប្រុស :
១. ឈ្មោះ ពេញ លីន ភេទប្រុស អាយុ២៩ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)
២. ឈ្មោះ ទិ សីហា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀន (ម៉ាទឹកកក) ១៧កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿងម៉ាកAIS ពណ៌ខ្មៅសម្ភារះសំរាប់វិចខ្ចប់​និងប្រើប្រាស់មួយចំនួនទៀត។

​​​ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ច បញ្ចូនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងទៅកាន់អធិការរដ្ឋាននគរបាលស្រុកកៀន​ស្វាយ​ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.