ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

នគរ​បាល​ស្រុក​ភ្នំ​ព្រឹក​បន្ត​បង្រ្កាប​ករណី​គ្រឿង​​ញៀន​នៅ​មូល​ដ្ឋាន​ជា​បន្ត​បន្ទាប់ ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​០៣​នាក់​!!!


ខេត្តបាត់ដំបង ៖ កាលពីថ្ងៃ សៅរ៍​​ ៣រោច ខែ​ពិសាខ​ឆ្នាំ​ជូត​ទោ​ស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៩ខែ​ ឧសភា​ ឆ្នាំ​២០​២០វេលា​ម៉ោង​១៦និង២០នាទីអនុវត្តតាមមតិណែនាំរប​ស់​ឯក​ឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់​ដំបង​ រួមទាំងបានការសម្របសម្រួលលេីនីតិវិធីពីលោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ និងតាមមតិ​ណែនាំជំនាញរបស់​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នង​ការ​រង​ផែនការ​ងារប្រឆាំងគ្រឿង​ លោកវរសេនី​យ៍​ទោ​ សារ៉េត​ វិសេដ្ឋ​​ អធិការនគរបាលស្រុកភ្នំព្រឹកដឹក​នាំកម្លាំងផ្នែកជំនាញអធិការដ្ឋានរួមជាមួយមន្រ្តីប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​បួរ​ ចុះប្រត្តិបត្តិការ​បង្រ្កា​ប​ករណីរក្សាទុកដោយខុស​ច្បាប់នូវសារធាតុ​ញៀន ០១ក​រណីក្នុងបទ​ល្មើសជាក់ស្តែង នៅ​ចំ​ណុច​ភូមិ​បួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបា​ត់ដំ​បង។

ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជន​សង្ស័យចំនួន០៣នាក់ស្រី០១គឺ៖

១.ឈ្មោះ គង់ ហ៊ុយឡេង ភេទប្រុស អាយុ​៣៦​ឆ្នាំរស់នៅក្រុមទី១០ ភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក​ ខេត្តបាត់​ដំបង​ (ជាប្តី)។
២.ឈ្នោះ ភាន ស្រីល័ក្ខ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅក្រុមទី១០ភូមិភ្នំតូច​ ឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់​ដំបង(ជាប្រពន្ធ)។
៣.ឈ្មោះ សន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិអូរថ្មី ឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹក ខេត្តបាត់​ដំបង​។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលដក​ហូតវត្ថុតាងរួមមាន៖
១.ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់កឹបមាត់០៣កញ្ចប់ធំនិង១២កញ្ចប់តូច(មិនទាន់ថ្លឹងទម្ងន់)
សង្ស័យ​ជាសារធាតុញៀនប្រភេទមេតំហ្វេតា​មីន​ ម៉ាទឹកកកICE ។
២.ថ្នាំប្រភេទគ្រាប់ចំនួន ០៧ គ្រាប់ (ប្រាំពីរគ្រាប់​) មានសញ្ញាអក្សរ WY លើគ្រាប់ថ្នាំ សង្ស័យជា​សារ​ធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា។
៣.ទូរសព្ទដៃ ០២គ្រឿង ។
៤.សម្ភារៈសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

ក្រោយពេលសាកសួរស្រាវជ្រាវ​បច្ចុប្បន្នជន​សង្ស័យ និងវត្ថុតាង​នគរបាលស្រុកភ្នំព្រឹកបាន​កសាងសំណុំរឿងបញ្ជូនទៅកាន់​ការិយាល័យជំនាញ​ចាត់​ការតាម​នីតិវិធីច្បាប់ ៕

ដោយ : គង់ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.