ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧកញ៉ា ​តាំង ​អៀង ​ធ្វើ​សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ ​ស្ទើរ​ផ្តាច់​មុខ​នៅ​ខេត្ត​ពោធិ៍​សាត់​ ជ្រក​ក្រោម​ក្រុម​ហ៊ុន ​MDS


ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេល២ខែនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើកតើមានជាលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែប្រភេទឈើធ្នង់ និងឈើរាជ្យកុល ។

ជាក់ស្តែងកាលពីវេលាម៉ោង១២ព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន២គ្រឿងបានដឹកឈើរាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយនៅវេលាម៉ោងព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រថយន្តយីឌុប​១គ្រឿង​​ទៀត​បានផ្ទុកឈើធ្នង់ដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលពេលនេះ គេដឹងថា រថយន្ត១គ្រឿងនេះ អាចមិនទាន់មកដល់ភ្នំពេញនៅឡើយទេ បើគិតត្រឹម ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ ។

គេបានរាយការណ៍ឲ្យដឹងថា ចំពោះសកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែង ក៏ដូចជាប្រមូលយកមកដាក់ក្នុងក្រុមហ៊ុន MDS ហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើរាជ្យកុល និងឈើធ្នង់ សុទ្ធតែជាប៉េសេ​ខុសយថាប្រភេទឈើ ក៏ដូចជាផ្ទុកលើសទម្ងន់ ក្នុងនោះ បែរជាមានសមត្ថកិច្ចផ្ទាល់ ដែលមានតួនាទី និងភារកិច្ចជាអ្នកបង្ក្រាបបទល្មើសព្រៃឈើនេះតែម្តង ជាអ្នករត់ការផ្លូវ តាំងពីស្រុកវាលវែង មកទល់នឹងរាជធានីភ្នំពេញ ក្នុងនោះគោលដៅរបស់ពួកគេ ភាគច្រើនយកទៅស្តុកទុកនៅឃ្លាំងចំណុចផែស្ងួតនៅត្មាតពង ខ្លះទៀតត្រូវបញ្ជូនទៅកាន់ខេត្តតាកែវ និងខេត្តកំពត ដើម្បីឆ្លងទៅប្រទេសវៀតណាម ។

ឧកញ៉ា តាំង អៀង ដែលជាមេក្លោងឲ្យដៃជើងរបស់ខ្លួនកេណ្ឌប្រមូលប្រជាពលរដ្ឋចូលកាប់បំផ្លាញព្រៃឈើ ប្រមូល​ទិញយកមកស្តុកទុក និងកាត់ប៉េសេនាំចេញ បានប្រើប្រាស់មេការរបស់ខ្លួនជាច្រើននាក់ ក្នុងនោះ ត្រូវបានឲ្យឈ្មោះ ទី ដែលត្រូវជាប្អូនបង្កើតជាអ្នក​មើល​ការ​ខុសត្រូវចំពោះឈើដែលប្រមូលពីក្នុងព្រៃ យកមកស្តុកទុកនៅចំណុចអន្លង់រាប ក៏ដូចជាយកឈើមកពីតំបន់ចិនយំ នេះជាដើម ក្នុងនោះឧកញ៉ា តាំង អៀង បានឲ្យ ឈ្មោះទី ជាអ្នកគ្រប់គ្រងឈើ ឈ្មោះ ហូ ជាអ្នករត់ការផ្លូវ សម្រាប់ការចេញឈើពីដំណាក់ចាក្រំ ជាមួយនឹងឈ្មោះ លីម ។

ដោយឡែក អ្នកដែលឧកញ៉ា តាំង អៀង ឲ្យចេញមុខរត់ការ ផ្តាច់មុខ តាំងពីទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់រាជធានីភ្នំពេញ គឺឈ្មោះ ចាន់ នី ជាសមត្ថកិច្ច ដែលមានតួនាទីភារកិច្ច ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ ។ ឈ្មោះចាន់ នី មិនត្រឹមតែយកអំណាចតួនាទីរត់ការបទ​ល្មើសឈើប៉ុណ្ណោះទេ គេថែមទាំងយកឈ្មោះថ្នាក់ដឹកនាំ មួយចំនួននៅក្នុងគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ មកប្រើ និងបញ្ជាក់ថា ខ្លួនបានបង់ប្រាក់រួចរាល់។

ដូច្នេះសមត្ថកិច្ចដែលមានភារកិច្ចនៅទីនោះ ម្នាក់ៗ ទោះជាមានភារកិច្ចបង្ក្រាប ប៉ុន្តែខ្លាចរអា និងទទួលយកប្រាក់ ត្រឹមតែឡានយីឌុបដឹកអុស ប្រជាពលរដ្ឋដឹកឈើតាមគោយន្ត ក៏ដូចជាការឲ្យទៅតាមអ្វីដែលឈ្មោះ ចាន់ នីចាត់ចែង តែប៉ុណ្ណោះ ។

រយៈពេល២ខែនេះ​ ឧកញ៉ា តាំង អៀង បានប្រមូល​ទិញឈើ ដែលបានអារផ្តួលរំលំ នៅចំណុចតំបន់ទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ក្នុងនោះ មួយចំនួនទៀត បានអារផ្តួលរំលំនៅតាមជួរភ្នំដោយមាន​រណាយន្ត មិនតិចជាង៥០គ្រឿង ជាមួយនឹងរថយន្ត​កែច្នៃប្រភេទ​បាកុង ប្រមាណជិត៣០គ្រឿងទៀត និងប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ សម្រាប់ឈូសឆាយធ្វើផ្លូវ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃទាំងនោះ ។ គេបានបញ្ជាក់យ៉ាងលម្អិតថា ឈើដែលបានអារផ្តួលរំលំ ភាគច្រើនគឺជាឈើរាជ្យកុល ក្នុងនោះ ក៏អារជាឃ្លុប(ជាឡាំង) មានមុខកាត់ចាប់​ពី៤០សង្ទីម៉ែត្រ ទៅ៨០សង្ទីម៉ែត្រ និងមានប្រវែងពី១០ទៅ១២ម៉ែត្រ ករណីខ្លះ ក៏មានឈើរាជ្យកុលមុខកាត់១ម៉ែត្រផងដែរ ។

ឈើដែលប្រមូលមកពីតំបន់ទួលគ្រួស និងមួយចំនួនទៀត ប្រមូលពីតំបន់ភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុក​វាលវែង និងតំបន់ក្រពើ២ ស្ថិតក្នុងភូមិ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែងតែប្រើរថយន្តបាកុងដឹកចូលមកក្នុងក្រុមហ៊ុន MDS នៅអន្លង់រាប ធ្វើឡើងនៅពេលវេលាម៉ោង១ឬម៉ោង២រំលងអធ្រាត្រ កាត់តាមផ្លូវជាតិ ក្នុងភូមិប្រជាពលរដ្ឋ ក៏ដូចជាទីប្រជុំជនស្រុកវាលវែងនេះតែម្តង ។
យ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃ ត្រូវបានគេដឹកឈើចេញពីឃ្លាំងរបស់ក្រុមហ៊ុន MDS នៅចំណុចអន្លង់រាប ចាប់ពី១ឡានយីឌុប ឬ២ទៅ៣ឡានយីឌុប ដោយប្រើរូបភាពកាត់ប៉េសេ ឲ្យទៅជាឈើស្របច្បាប់ ប៉ុន្តែជាក់ស្តែង ឈើទាំងនោះ បានប្រមូលទិញពីតំបន់ជួរភ្នំ ដែលមិនមែនស្ថិតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនស្របច្បាប់ និងការដឹកជញ្ជូននេះខុសយថាប្រភេទឈើ ផ្ទុកលើសទម្ងន់ សុទ្ធតែជាប្រភេទឈើរាជ្យកុល និងឈើធ្នង់ ហើយគេដឹកជញ្ជូនចេញម្តងៗ គឺធ្វើឡើងក្នុងអំឡុងពេលម៉ោង១០ ទៅម៉ោង១២ព្រឹកជារៀងរាល់ថ្ងៃ ។ ការដឹកជញ្ជូនបែបនេះ ករណីខ្លះឧកញ៉ា តាំង អៀង ចាត់ទុកថាឈើរបស់ខ្លួនមានច្បាប់ បន្ទាប់ពីមានករណីឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញខាងរដ្ឋបាលព្រៃឈើ ខាងបរិស្ថាន ក៏ដូចជាសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ។

រថយន្តយីឌុប១គ្រឿង ដែលបានដឹកឈើធ្នង់ចេញពីក្រុមហ៊ុន MDS ចំណុចអន្លង់រាប នៃចម្ការកៅស៊ូរបស់ឧកញ៉ាទ្រីភាព ពីម៉ោង១០ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ គឺជាការបើកភ្លើងខៀវពីក្រុមសមត្ថកិច្ចអាជ្ញាធរទាំងនោះ ហើយគេក៏បានឃើញ ឈើនៅក្នុងឃ្លាំងនេះ មានចំនួនដ៏សន្ធឹកសន្ធាប់ ទាំងឈើធ្នង់ ឈើរាជ្យកុល ប៉ុន្តែគេប្រើរូបភាពចេញឈើពីឃ្លាំងនេះក្នុងមួយថ្ងៃ ត្រឹមតែមួយឡានយីឌុប ឬទៅ២ទៅ៣ឡានយីឌុប ។
សកម្មភាពបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នទៅជារឿងសាមញ្ញដែលអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មិនបង្ក្រាប ដោយសារតែអំពើឃុបឃិតគ្នា ដូច្នេះ ចាប់ពីស្រុកវាលវែង រហូតមកទល់នឹងផ្លូវជាតិលេខ៥ក្នុងទីរួមខេត្តពោធិ៍សាត់ សកម្មភាពដឹកឈើនេះ មានភាពធូរលុងខ្លាំងឡើងៗ ។ ដោយឡែក សមត្ថកិច្ចបែរជាកំពុងញៀននឹងការទទួលប្រាក់ប្រចាំខែ ឬរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ ។
ពាក់ព័ន្ធសកម្មភាពឧកញ៉ា តាំង អៀង ឲ្យឈ្មោះ ទី ឈ្មោះ ហួ និងឈ្មោះ លីម ប្រមូលទិញឈើ និងឲ្យឈ្មោះចាន់ នី រត់ការផ្លូវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧកញ៉ា តាំង អៀង ថាតើការប្រមូលទិញឈើពីតំបន់ខាងក្រៅព្រៃសម្បទាន រួចហើយយកមកស្តុកទុកនៅដីចម្ការកៅស៊ូ របស់ក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព នៅចំណុចអន្លង់រាប ស្រុកវាលវែង មានច្បាប់ឬមួយយ៉ាងណានោះទេ ខណៈគ្មានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង ។ ប៉ុន្តែប្រភពនៅទីនោះ បានឲ្យដឹងថា ការដឹកជញ្ជូនឈើធ្នង់ និងឈើរាជ្យកុល មកដាក់នៅចំណុចអន្លង់រាបនេះ មានលក្ខណៈទ្រង់ទ្រាយធំ ហើយបច្ចុប្បន្ននេះ ឈើទាំង​ពីរប្រភេទនេះ គរដូចភ្នំ ដែលសមត្ថកិច្ច និងជំនាញ អាចមើលដោយផ្ទាល់ភ្នែកបាន គ្រាន់តែចុះពីផ្លូវជាតិ​មិនបានប៉ុន្មានមួយ​គីឡូម៉ែត្រផងនោះ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិសាតតាមរយៈគេហទំព័រ រស្មីក្រុងយើង ស្នើសុំសូមអភិបាលខេត្តពោធិសាតមេត្តាចាត់ការបង្ក្រាបបទល្មើសព្រៃ ឈើដែលកំពុងកើត និងអាចកើតបន្តទៀតផង៕

ដោយ​ ៖ ប៊ុនថន

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.