ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្តី​ប្រពន្ធ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ចូល​លាង​របួស​ដៃ​ជើង​និង​ព្យួរ​សេ​រ៉ូម​ម្នាក់​១​ប្លោក​គិត​លុយ​អស់​ជិត​៧១០​ដុល្លារ!!!


ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ បានជួបថ្នាក់ចរាចរណ៍នាវេលាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០​ដោយរងរបួសរលាត់ដៃ​ជើង និងមុខមាត់ ក៏បាននាំគ្នាចូលទៅលាងរបួស និងព្យួរសេរ៉ូមម្នាក់១ប្លោក នៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធ​បែកចាន ស្ថិតនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គឈ្នួល ខេត្តកណ្តាល ហួសចិត្តពេល​ចេញវិក័យបត្រអស់ចំនួន៧១០ដុល្លារស្ទើរទន់ជង្គង់ដួល សន្លប់។

ប្តីប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ក៏បាននាំគ្នាមកលាងមុខរបួស រុំដៃជើង និងព្យួរសេរ៉ូមអស់ម្នាក់១ប្លោក លុះពេលខាងមន្ទីរពេទ្យចេញវិក័យបត្របង់លុយចំនួន២សន្លឹក  សរុបចូលគ្នាមានចំនួនទឹក ប្រាក់ដល់៧១០ដុល្លារ ធ្វើឲ្យពួកគាត់រន្ធត់ចិត្តជាខ្លាំង ហើយពេលនេះខាងមន្ទីរពេទ្យ បានបង្ខំឲ្យពួក​គាត់​យកលុយ​មកបង់​ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់នោះទេត្រូវទុកម៉ូតូនៅទីនោះ សិនចាំយកលុយ មកគ្រប់ចំនួនចាំដោះស្រាយគ្នា។

ដោយឡែកលោក កូ គឹមហៀក គ្រូពេទ្យព្យាបាលនៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធ​បែកចាន បានផ្តល់បទ  សម្ភាសន៏ដល់អង្គភាពគេហទំព័រ www.rskynews.com យើងថា៖ ការផ្សព្វផ្សាយតាម​បណ្តាញសង្គម​ព័ត៍មាន​មួយចំនួន​ ពីសំណាក់ប្តីប្រពន្ធខាងលើនោះគឺ​មិនពិតទេ ដោយមានចេតនាបំភ្លើសពីការពិតទាំងស្រុង។ លោកបានបន្ថែមថា ៖ អ្នកជម្ងឺ ទាំងពីរនាក់ប្តីប្រពន្ធនោះគឺរងគ្រោះថ្នាក់ចរាចរណ៏លក្ខណៈធ្ងន់ធ្ងរ ហើយចូលមកប្រើប្រាស់សេវានៅគ្លីនិករបស់លោក ដោយព្រមព្រៀងគ្នាមុនធ្វើការព្យាបាលជម្ងឺ សរុបអស់៧១០ដុល្លារ (ប្រសិនករណីមានការបែកបាក់ និងត្រូវបញ្ជូន​ទៅ​សង្ក្រោះនៅមន្ទីរពេទ្យ)។ ជាក់ស្តែងដោយប្តីត្រូវរបួសធ្ងន់ត្រូវព្យាបាលចំណាយអស់ចំនួន២៧០ដុល្លារ​ និងប្រពន្ធ​អស់​ចំនួន១៨០ដុល្លារ​ សរុបរួមអស់ត្រឹម៤៥០ដុល្លារ ។ រីឯការចោទប្រកាន់ថាមន្ទីរព្យាបាលបង្ខំអោយទុកម៉ូតូ​ជាថ្នូរនឹង​ការទូ​ទាត់ប្រាក់ព្យាបាលនោះគឺមិនពិតឡើយ។

ប្តីប្រពន្ធជនរងគ្រោះ បញ្ជាក់ថា ពួកគាត់មានជីវភាពក្រីក្រណាស់ ពោលគឺរកមួយថ្ងៃសម្រាប់ហូប មួយថ្ងៃ ហើយគ្រាន់តែចូល លាងមុខរបួសរលាត់ដៃជើង និងព្យូរសេរ៉ូមម្នាក់១ប្លោកប៉ុណ្ណឹង ខាងមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន គិតលុយថ្លៃបែបនេះ តើពួកគាត់រកប្រាក់ឯណាបានឲ្យនោះ ។ ពួកគាត់ សំណូមពរដល់ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូច
សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យមើលគ្លីនិកមួយនេះផង កុំឲ្យយកថ្លៃពេក ដែលរកស៊ីបែបនេះ មិនខុសចាប់ជំរិត យកលុយអ្នកជំងឺទេ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.