ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​​ជំនាញ​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ​​១៣​​នាក់ ​​រួម​​ជា​​មួយ​​ម្ចាស់​​ផ្ទះ​​សំ​​ណាក់​​យី​ហោ​​៦​៦ ​​ករណី​​គ្រឿង​​ញៀន​​នៅ​​ក្រុង​​ដូន​កែវ


ខេត្តតាកែវ ៖ វេលាម៉ោង៨.១០នាទី ថ្ងៃទី ០៦-ឧសភា-ឆ្នាំ២០២០ កំលាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្ត សហការ ជាមួយកំលាំងមូលដ្ឌាន កងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោកវរះសេនីយ៏ឯក ង៉ែត ចាន់ធី បញ្ជាការ រងទទួល ផែនយុត្តិធម៏ និងដោយមានការសម្របសម្រួល និតិវិធីដោយលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាន ចុះបង្ក្រាបមុខសញ្ញារក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅ ផ្ទះសំណាក់យីហោ66 ស្ថិតនៅ ភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រតិបត្តការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១៣នាក់ ៖
1-យិន ហួនបូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅភូមិដូនពែង បារាយ ក្រុងដូនកែវ​(មុខសញ្ញាប្រើប្រាស់)
2-ម៉ម ហុច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំស្លា ឃុំធ្លក ស្រុកទ្រាំង​(មុខសញ្ញាប្រើប្រាស់)
3-រិ ហាវីន ភេទ ស្រីអាយុ ២៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ​(មុខសញ្ញាប្រើប្រាស់)
4-ផេង វណ្ណី ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិបឹងក្រាញ់ខាងត្បូង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង​ ( មុខសញ្ញារក្សាទុកនិងប្រើប្រាស់)
5-អុិត ដានី ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្មី ឃុំចំបក់ ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)
6-ឆែ ភាស់ ភេទ ស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ​(មុខសញ្ញាប្រើប្រាស់)
7-ញ៉ាង ហៀមេឃ ភេទ ប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិសែនបន ឃុំលាយបូ ស្រុកត្រាំកក់​(មុខសញ្ញាប្រើប្រាស់)
8-កើត វណ្ណះ ភេទ ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយជ្រុំ សង្កាត់បារាយ ក្រុងដូនកែវ​(មុខសញ្ញាប្រើប្រាស់)
9-កែវ សុធា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែមុខរបរមិនពិតប្រាកដ​រស់នៅភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ​(មុខសញាប្រើប្រាស់)
10-ទួន សុខី ភេទ ប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ​(មុខសញារក្សាទុកនិងប្រើប្រាស់)
11-សួន បូរា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងលាក់ សង្កាត់បារាយ ក្រុងដូនកែ​វ​(មុខសញាប្រើប្រាស់)
12-ឈួន ស្រីនាថ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅ ភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ​(មិនមានផ្ទុកសារធាតុញៀន.អប់រំអោយវិលទៅលំនៅដ្ឋានវិញ)
13-កែម សុភា ភេទ ស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក​ខេត្តកំពត​(មិនមានផ្ទុកសារធាតុញៀនអប់រំអោយទៅលំនៅដ្ឌានវិញ)
*ដកហូតវត្ថុតាង:
-ម្ស៉ៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់ទំងន់2.03(ក្រាមថ្លឹងទាំងថង់)
-សំភារះសេពថ្នាំញៀនមួយចំនួនធំ
-ដាវដែកចំនួន០៣ដើម
-ម៉ូតូចំនួន០២គ្រឿង.សង់បិច០១និងអុិចសុីទឺ០១គ្រឿង(គ្មានលេខ)និងទូរសព័្ទដៃ ចំនួន​០៥ គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ។

ដោយ ៖ វិបុល



Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.