ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំងជំនាញអធិការ​ក្រុង​បាត់​ដំបង​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​និង​វត្ថុ​តាង​គ្រឿង​ញៀន ​ICE ​ចំនួន​៥​ថង់​!!


ខេត្តបាត់ដំបង ៖ នៅថ្ងៃ អង្គារ៍​ ១៣កេីតខែពិសាខឆ្នាំជូតទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី​០៥​ខែឧសភា ឆ្នាំ២០២០ វេលា ម៉ោង១១និង៣០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃស្នងការ ដ្ឋាននគបាល ខេត្ត​បាត់ដំបង​ ក៏ដូច​ជាមតិណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារគ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាននៅចំណុចភូមិ​រំចេក០១​ សង្កាត់​រតន: ​ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ កម្លាំងនគរបាលការិយាល័យប្រឆាំង គ្រឿង​ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន ​នៃស្នងការដ្ឋានដែល​មានលោកវរសេនីយ៍ទោ​ សុខ​ និមល​ ជានាយ​ការិយាល័យ រួមសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរបាលក្រុង​ បានចុះធ្វើប្រតិបត្តការបង្ត្រាបករណីជួញដូរ​រក្សា​ ទុកឬដឹក​ជញ្ជូន​ដោយ​ខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់​ស្តែង។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចយើងបានធ្វើការឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់គឺ៖
១-ឈ្មោះ ហម​ ចិត្រា​ ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិអូរចារ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។
២-ឈ្មោះ​ គុជ​ មាលា​ ហៅធំ​ភេទប្រុស​អាយុ២​៩​ឆ្នាំ​រស់នៅភូមិទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE​ចំនួន​០៥ថង់ទម្ងន់១២២,៧៨ក្រាម ជញ្ជេីង​សម្រាប់​ថ្លឹងគ្រឿងញៀនចំនួន០១ ទូរស័ព្ទដៃចំនួន០២ កាបូបប្រាក់ចំនួន០១ សម្ភារ:សម្រាប់ច្រករំលែកគ្រឿងញៀន​ និងសម្ភារ:​សម្រាប់​ជក់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងសាកសួរ​ស្រាវជ្រាវនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដេីម្បី​ចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដោយ ៖ គង់ សឿន

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.