ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​ជំនាញ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បញ្ជូន​ចោរ​ឆក់​០៣នាក់ទៅ​កាន់​សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ!


រាជធានីភ្នំពេញ : នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់​ទោស​(ឆក់កាបូប)។

១/ ឈ្មោះ លន់ និស្សិតនុឃុន ភេទប្រុស អាយុ ២៦ឆ្នាំ
២/ ឈ្មោះ ខាន់ ស្រីកា ហៅកាត់ ហៅនីតា ភេទស្រី អាយុ ២០ឆ្នាំ
៣/ ឈ្មោះ សែន លីណា ភេទស្រី អាយុ ២២ឆ្នាំ

ជនសង្ស័យទាំង ០៣នាក់នេះ បានធ្វើសកម្មភាពឆក់កាបូបរបស់ប្រជាពលរដ្ឋមា្នក់ បានសម្រេច ពេលកំពុងជិះ Pass App នៅ​ចំណុចផ្លូវ៥៩៨ ក្បែរស្តុបលក់ផ្កា ភូមិថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣:២០នាទី។ គេចខ្លួនមិនទាន់បាន ០១ថ្ងៃផង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បាន​ស្រាវ​ជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ខាងលើនេះបាន យកមកផ្តន្ទាទោសតែម្តង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ រាជធានីភ្នំពេញ ជនសង្ស័យ​ទាំង ០៣នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក ឈ្មោះ ម៉ី ភេទប្រុស (គេចខ្លួន) ពិតជាធ្វើសកម្មភាព​ឆក់​កាបូបពីប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវបានសម្រេចពិតប្រាកដមែន។ ក្នុងពេលធ្វើសកម្មភាពឆក់នេះ ឈ្មោះម៉ី(គេចខ្លួន) និងឈ្មោះស្រីកាត់(ឃាត់ខ្លួន) ជាអ្នកធ្វើសកម្មភាពឆក់ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៍សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1IE-4758 ជាមធ្យោបាយឆក់ ចំណែកឈ្មោះ លន់ និស្សិតនុឃុន (ឃាត់ខ្លួន) ជិះម៉ូតូ ០១គ្រឿង ម៉ាក GENIO ពណ៍​សលាយខៀវ ស្លាកលេខ ភ្នំពេញ 1IA-0022 បិទគូទពីក្រោយ រីឯ កាបូប និងសម្ភារៈ​ក្នុងកាបូប​ដែលឆក់​បានទុក​នៅផ្ទះឈ្មោះ ម៉ី(គេចខ្លួន)។ ចំណែកឈ្មោះ សែន លីណា ភេទស្រី ត្រូវសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ជាមួយឈ្មោះ លន់ និស្សិតនុឃុន ពេលកំពុងជិះម៉ូតូជាមួយគ្នាុះ៕

ដោយ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.