ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ ​បញ្ជូន​ជន​សង្ស័យ ​០៣​នាក់​ទៅ​សាលា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​!


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ០៣ករណីផ្សេងគ្នា ៖

១/ ឈ្មោះ ត្រែង ផង់ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភ​ទំនុកចិត្ត(កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន) នៅក្រុមហ៊ុន ដំរីមាស(ឆ្នោតកោស) អាគារលេខ៣៥៧ ផ្លូវ២៧១ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញដោយរូបគេបានយកប្រាក់ដែលប្រមូលពីអតិថិជនបានទៅ​ចាយវាយជា​ប្រយោជន៍​ផ្ទាល់​ខ្លួនធ្វើឲ្យក្រុមហ៊ុនខាតបង់។

ក្រោយពេលសួរចម្លើយ បញ្ជាក់ឲ្យឃើញថា ជនសង្ស័យ ខាងលើ ពិតជាកេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ទៅចាយវាយជា​ប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ ទើបសមត្ថកិច្ចជំនាញនៃការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប។

២/ ឈ្មោះ ខេង សុគង់ ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់​ពីបុគ្គលិកក្រុមហ៊ុន អាយជីត្រេឌីង ម្នាក់តួនាទីអ្នកគ្រប់គ្រង ទីតាំងផ្ទះលេខ១៦៣ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងពាក់ព័ន្ធករណី រំលោកទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក។

បន្ទាប់ពីឃាត់ខ្លួនធ្វើការសួរចម្លើយរួច បញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើពិតជា កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ​នៃការិយាល័យ​ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង ។

៣/ ឈ្មោះ អៀត ចាន់សារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានប្រជាពលរដ្ឋជាជនរងគ្រោះម្នាក់ បានប្តឹងឲ្យ សមត្ថកិច្ចជំនាញ​នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ ឃាត់ខ្លួន ដើម្បីសួរចម្លើយ ដោយជន​សង្ស័យរូបនេះ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកZoomer X ពណ៍ទឹកប្រាក់ ស្លាកលេខ 1FW-4620 ទៅបញ្ជាំ ហើយ​ប្រាប់ថាខ្ចីជិះទៅទិញអាហារហូប។

បន្ទាប់ពីត្រូវបានសមត្ថកិច្ចអាវុធហត្ថសួរចម្លើយ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេ បានយកម៉ូតូ ០១គ្រឿង ខាងលើ ទៅបញ្ចាំនៅម្តុំវត្តអង្គតាមិញ បានតម្លៃ៣០០ដុល្លាអាមេរិក។ រូបគេបានបា្រប់ឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០០៥ រូបគេធ្លាប់ជាប់ពន្ធនាគារ ខេត្តកំពង់ចាម ០២ឆ្នាំ ពីបទហិង្សាដោយចេតនា វាយជនរងគ្រោះបណ្តាលឲ្យរងរបួស ក្រោយ​មកក្នុងអំឡុងឆ្នាំ២០១៧ រូបគេត្រូវបានតុលាការខេត្តកំពង់ចាម ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០២ឆ្នាំម្តងទៀត ដោយរូបគេ​បាន​បើកម៉ូតូ បុកប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសបាក់ផ្លូវ។ កន្លងមករូបគេ តែងតែប្រើប្រាស់គ្រឿងញៀន​ជាប្រចាំដល់​សព្វថ្ងៃ៕

ដោយ ៖ វិបុល










Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.