ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​ជំនាញ​នគរ​បាល​ស្រុក​សំពៅ​លូន ​បង្រ្កាប​ករណី​គ្រឿង​ញៀន​ក្នុង​មូល​ដ្ឋាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៣នាក់​!!!


ខេត្តបាត់ដំបង ៖ នៅថ្ងៃព្រហស្បត្តិ​៩​កេីត ​ខែ​ពិសាខ​ឆ្នាំ​ជូត​ទោស័​ក​​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៣០ខែមេសា ឆ្នាំ២០​២០វេលា ម៉ោង​១៦​ និង៣៥នាទីអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់​ដំបង​ ក៏ដូចមតិរបស់លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការ​ងារ ប្រឆាំងគ្រឿង​ លោក​វរសេនីយ៍​ឯក​ ពេជ្រ​ សារ៉ែន​ អធិការន​គរ​បាលស្រុកសំពៅ​លូន​ ដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិរីមានជ័យបានចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សា ​ទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ក​រណីក្នុងបទល្មើស​ជាក់ស្តែង នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបា​ត់ដំ​បង។

ក្នុងករណីនេះស​មត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ ៖
១-ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុក​សំពៅលូន​ ខេត្តបា​ត់​ដំបង​
២-ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក​សំពៅលូន ខេត្តបា​ត់​ដំបង​
៣-ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបា​ត់​ដំបង​។

ប្រតិបត្តិការបង្ក្រាបដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន ០៥ ថង់(មិនទាន់ថ្លឹងទម្ងន់)
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន ៣៧៨គ្រាប់(មិនទាន់ថ្លឹងទម្ងន់)ជញ្ជីងសម្រាប់​ថ្លឹងថ្នាំញៀនលក់​ចំនួន០២​គ្រឿង ម៉ូតូចំនួន០១គ្រឿង ប្រាក់រៀលចំនួន ០១លានរៀល ប្រាក់បាតថៃចំនួន ០៥ពាន់បាត ។

ក្រោយពេលសាកសួរស្រាវជ្រាវ​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​នគរបាលស្រុកបាន​កសាងសំណុំរឿងបញ្ជូនទៅ​ការិយា​ល័យជំនាញ​ចាត់​ការតាម​នីតិវិធីច្បាប់ ៕

ដោយ ៖ គង់ សឿន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.