ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ឧត្តម​សេនីយ៍​ឯក ​រ័ត្ន ​ស៊្រាង ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជួប​ការ​ខ្វះ​ខាត​ចនួន​១០១​គ្រួសារ


រាជធានីភ្នំពេញ : ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមា ជិកព្រឹទ្ធសភា សមាជិក​រដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់​រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹល​សម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពល រដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាម​មូលដ្ឋានទូទាំងប្រទេស នារសៀលថ្ងៃសុក្រទី ១០-០៤-២០ ២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំ​យកអំ​ណោយ​រួមមានសម្ភារៈ និងស្បៀងជួយឧបត្ថម្ភដល់គ្រួសារដែលជួបការខ្វះខាតជីវភាព ដោយសាររង ផលប៉ះពាល់វិបត្តិ Covid.19 ក្នុងសង្កាត់ព្រែកកំពឹសទាំងមូលចំនួន ១០១គ្រួសារ ព្រមទាំងក្រុមការងារយុវជន អាជ្ញាធរភូមិ សង្កាត់ដែលបាន និងកំពុង​ចូលរួមសកម្ម ភាពក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid.19 ដែលមានអង្ករចំនួន ១០១ការ៉ុង, កញ្ចប់សម្ភារៈចម្រុះ ចំនួន ១០១កញ្ចប់ (ក្នុងនោះមានសាប៊ូ ទឹកអាល់កុល ក្រម៉ា ទឹកត្រីទឹកស៊ីអ៊ីវ),ទឹកភេសជ្ជៈប៊ូតាន់ និងទឹកសុទ្ធចំនួន ១៦៧កែស។

បន្ទាប់ពីសំណះសំណាលជាមួយក្រុមការងារនៅមូលដ្ឋានរួចមក ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញចុះចែកអំណោយ​ដោយ​ផ្ទាល់ តាមខ្នងផ្ទះមួយចំនួន និងប្រគល់ ជូនមេភូមិ ចុះចែកបន្តតាមខ្នងផ្ទះក្នុងមូលដ្ឋានរៀងៗខ្លួន ព្រមជាមួយគ្នានោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឆ្លៀតអញ្ជើញទៅសាកសួរសុខទុក្ខលោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ ដែលកំពុង​សម្រាកព្យាបាលជម្ងឺមហារីកសុដន់នៅផ្ទះ និងបានឧបត្ថម្ភថវិកាចំនួន ២លាន រៀល ភេសជ្ជៈ០៤កែសជូន លោកស្រី ផង​ដែរ។ លោកស្រី ពុធ វណ្ណៈ ត្រូវចាក់ថ្នាំគីមី ចំនួន០៦លើក រៀងរាល់ ២១ថ្ងៃម្តង ទើបឈានទៅ ធ្វើការវះកាត់​សុដន់។ ដោយមើលឃើញពីទំហំនៃការចំណាយព្យាបាលអស់ថវិកាច្រើន ឯកឧត្តម រ័ត្ន ស៊្រាង ធ្លាប់បាន ចុះសួរសុខទុក្ខ និងប្រគល់​ថវិកាឧបត្ថម្ភ ដល់លោកស្រីចំនួន ១០លាន រៀល រួចម្តងមកហើយ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ អជ្ញាធរមូលដ្ឋាន​ភូមិសង្កាត់ និងយុវជន ស.ស.យ.ក ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចុះផ្សព្វ​ផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ ការពារនិងទប់ស្កាត់ ការរីករាលដាលនូវ ជំងឺឆ្លង covid-19 និងបានជម្រុញដល់ក្រុមការងារក៏ដូចជាយុវជន ស.ស.យ.ក ឲ្យបន្តចុះផ្សព្វផ្សាយនូវសេចក្តីណែ​នាំរបស់ក្រសួងសុខាភិបាល​នេះជាបន្តទៀតផងដែរ៕

ដោយ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.