ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​ខ្លួន​ជន​បរ​ទេស០២​នាក់​ដក​ហូត​ថ្នាំ​ញៀន​១៤​មុឺន​គ្រាប់​ស្មេីនឹង​ជាង​៥៧គីឡូ​ក្រាមនៅ​ខណ្ឌពោធិ៍សែនជ័យ!!!


រាជធានីភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយគោរពតាមគោលការណែ ​នាំនិងបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងមានការយកចិត្តទុកដាក់ខ្ពស់លើ ​  ការងារជំនាញ​ ឯកឧត្តម ឧត្តមសេនីយឯក ឡឹក វណ្ណះ នាយកមន្ទីរនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការ នគរបាលជាតិ ក្រសួងមហាផ្ទៃ បានចាត់តាំងកម្លាំងជំនាញក្រោមឪវ៉ាទចុះបង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀន ជាង ១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាបធ្វើនៅវេលាម៉ោង១៤ម៉៤០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានបើកបង្ក្រាបករណីកែឆ្នៃ និងជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយធ្វើការឃាត់ខ្លូនមនុស្ស០២នាក់ និងវត្ថុតាងមួយចំនួន ៖
១ – ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571
២ – ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746 ។
៣ – សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨ ម៉ាស៊ីនកែឆ្នៃ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធ មុននឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.