ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គ្រោះ​ថ្នាក់​ធម្មជាតិ​ដើមក្ងោក​រំលំ​​សង្កត់​​​ពីរ​នាក់​ប្តី ប្រពន្ធ​តាម​​ផ្លូវ​​ក្នុង​​ក្រុង​​សៀមរាប បណ្តាលអោយរងរបួសធ្ងន់ !


ខេត្តសៀមរាប​ ៖ គ្រោះថ្នាក់ធម្មជាតិដោយដើមក្ងោករំលំសង្កត់លើអ្នកធ្វើដំណើរពីរនាក់ប្តីប្រពន្ធ នៅវេលា​ម៉ោង​ ០៨​និង​៣០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០​ ត្រង់​ចំណុច​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ ខាងជើង​ផ្សារ​ពោធិ​លង្កា​ ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ ណុ​ប​ សា​រ៉ា​ក់​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ​បាន​ឲ្យ​ដឹង​នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះថា​៖ ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​ទៅ​ផ្សារ​ពោធិ៍​លង្កា​ លុះមក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ដើម​ក្ងោក​ពុក​គល់​ដួល​រលំ​សង្កត់ពីលើ​តែ​ម្ដង​។​

​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ប្តីប្រពន្ធមានឈ្មោះ​ : ១. ឈ្មោះ មូ​ ពី​រូ​ ភេទ​ប្រុស​ អាយុ​ ៥៦​ឆ្នាំ​ មុខរបរ​បើកបរ​ ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ របួសធ្ងន់​ក្បាល​និង​ស្មា ។ ​២.​ប្រពន្ធ​ ឈ្មោះ​ ពា​ញ​ ផល្គុន​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ មុខរបរ​ មន្ត្រី​អភិរក្ស​អង្គរ​ របួស​ត្រូវ​ចំ​ដើមទ្រូង។

ក្នុងហេតុការណ៏នោះ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​zoomer x​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ក្រហម​លាយ​ខ្មៅ​មិន​ចាំ​ផ្លា​ក​លេខ​ បាក់​កែប​និង​តួរ​ចំពាក់​កណ្ដាល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្នគរបាលច​បាន​ចុះ​ត្រួតពិនិត្យ​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ស៊ឹង​ រិ​ទ្ធី​រេ​ត​ ចំណែក​ម៉ូតូ​ zoomer​ ០១​គ្រឿង​ ត្រូវកូនកូន​របស់​ជន​រង​គ្រោះ​​យក​ទៅ​រក្សា​ទុក​នៅផ្ទះ​ ៕

ដោយ : វិបុល 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.