ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​រាជ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ​ឃាត់​ខ្លួន​ប្អូន​ថ្លៃ​បាញ់​​បង​ថ្លៃ​០៣​គ្រាប់​ ពេល​សមត្ថ​កិច្ច​ឆែក​ឆេរ​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​មួយ​ករណី​ទៀត !!!


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងមន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម​ទណ្ឌ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធ​ករណី​ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុស​ច្បាប់នូវសារ​ធាតុ​ញៀន។

ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាល​ពីវេលា​ម៉ោង ១៤.៤០នាទីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ  រួចរត់គេចខ្លួនបាត់ជិត០២ខែ ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ រកឃើញតម្រុយ កំពុងលាក់ខ្លួននៅខេត្តកោះកុង ទើបអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសហការជាមួយ អាវុធហត្ថស្រុក​ស្រែអំបិល ខេត្តកោះកុង ធ្វើការឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួន និងប្រពន្ធ មានទំនាស់ពាក្យសម្ដីជាមួយគ្នា នៅផ្ទះជួលចំណុចកើតហេតុ ខណ:នោះ ស្រាប់តែម្តាយក្មេក របស់ខ្លួនបានចេញមុខអន្តរាគមន៍ ហើយធ្វើការជេរមកលើរូបខ្លួនយ៉ាងខ្លាំង បន្ទាប់មក​បង​ថ្លៃរបស់ខ្លួន ឈ្មោះ ប៊ុត តុលា ភេទប្រុស បានមកស្ដីបន្ទោសខ្លួនបន្ថែមទៀត និងមានបំណងនាំម្តាយក្មេក ប្រពន្ធ និងកូនខ្លួន ចាកចេញពីផ្ទះ តែខ្លួនមិនព្រមឲ្យចាកចេញ បងថ្លៃក៏បានបោះសម្ដីថា បើហែងខ្លាំងបាញ់អញមក ដោយរូបខ្លួនខឹងខ្លាំង ក៏ដក​កាំភ្លើងខ្លីបាញ់ទៅលើបងថ្លៃ ចំនួន០៣គ្រាប់ រួចក៏គេចខ្លួន ទៅដេកផ្ទះសំណាក់ខេត្តកំពង់ស្ពឺមួយយប់ ទើបបន្តទៅលាក់​ខ្លួន​នៅខេត្តកោះកុង រហូតដល់ថ្ងៃដែលអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

ក្នុងអំឡុងពេលសមត្ថកិច្ចអាវុធហត្ថធ្វើប្រតិបត្តិការ បានឆែកឆេបន្ទប់ជនសង្ស័យឈ្មោះ រស់ សូឌី និងបន្ទប់បក្ខពួកម្នាក់​ទៀត​ឈ្មោះ នូច ភារ៉ា ដែលនៅក្បែរគ្នា រកឃើញអាវុធខ្លី០១ដើម គ្រាប់១៣គ្រាប់ ថ្នាំញៀន១២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន០១។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបគេធ្លាប់បានជាប់ពន្ធនាគារខេត្តកំពង់ស្ពឺរយ:ពេល ០៩ខែ ពីបទជួញដូរ​គ្រឿង​ញៀន ទើបតែចេញវិញក្នុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.