ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​ការ​ងារ​​​ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ​ស្រ៊ាង​ ​បើក​យុទ្ធ​នា​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវីដ​១៩​ដល់​មូល​ដ្ឋាន​និង​ដល់​ខ្នង​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់


រាជធានីភ្នំពេញ : ក្រៅពីការអនុវត្ដយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់ នូវផែនការ ការពារជម្ងឺឆ្លង ចំពោះកម្លាំងអាវុធហត្ថ​ទូទាំង​រាជ​ធានីភ្នំពេញ តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ប្រើ​ប្រាស់​​ម៉ាស ទឹកអាកុល ជែលសម្លាប់មេរោគ ច្នៃប្រឌិតខ្លួនឯងនូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ, ច្នៃប្រ​ឌិត​ខ្លួនឯងនូវទូរបាញ់ថ្នាំសម្លាប់មេរោគប្រើប្រាស់ នៅច្រកចូលទីបញ្ជាការរាជធានី និងបណ្តាលមូលដ្ឋាន​អាវុធហត្ថខណ្ឌ​ទាំង​១៤ សម្រាប់មនុស្សឆ្លងកាត់, ច្នៃប្រឌិតឧបករណ៍ចុចសាប៊ូលាងដៃដោយជាន់ជើង ជៀសវាងការប្រើដៃចុចផ្ទាល់, ប្រើ​ប្រាស់ធុងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បាញ់តាមបរិវេណអង្គភាពនិងមធ្យោបាយសម្ភារៈផ្សេងៗ ក៏ដូចជា អនុវត្តវិធានការ​ប្រុងប្រយ័ត្នដ៏ទៃទៀតតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ផងនោះ, ដើម្បីចូលរួម អប់រំផ្សព្វ​ផ្សាយ​វិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន និងដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាមានការ​អនុញ្ញាតនិងគាំ​ទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្រុមការងាររបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះ​ធ្វើការផ្សព្វ​ផ្សាយនូវសេចក្ដីណែនាំរបស់ក្រសួង សុខាភិបាល ដល់ប្រជាជន មហាជន តាមបណ្តាមូលដ្ឋានភូមិសង្កាត់គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាប់ជាប្រចាំ អស់ជាច្រើនសប្តាហ៍ផងដែរ។

ព្រមជាមួយគ្នានេះ ដើម្បីជួយសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលនៃការរងផលប៉ះពាល់វិបត្តិ កូវីដ១៩ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ ក៏ដូចជាក្រុម​ការ​ងារទាំងអស់ បាននាំយកនូវស្បៀងអាហារនិងសម្ភារៈរក្សាអនាម័យ ជាច្រើនមុខ ចុះទៅចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ដែលជួបការខ្វះខាតជីវភាព ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបន្តបន្ទាប់។

លើកទី១ ក្រុមការងាររបស់លោក រ័ត្ន ស្រ៊ាង បាននាំយក អង្ករ១២តោន, ទឹកត្រីទឹកស៊ីអ៊ីវ ១២០យួរ, ម៉ាស់វេជ្ជសាស្ត្រ៤​ស្រ​ទាប់​ការពារបាក់តេរី ៤៨ប្រអប់ស្មើនឹង២៤០០ម៉ាស, ស្រោមដៃ ១២០០គូ, ក្រដាស់អនាម័យ ១២០ដុំ និងសាប៊ូលៀងដៃ ២៤​កាដុងធំ ស្មើនឹង៤៨០លីត្រ ប្រគល់ជូនដល់ចៅសង្កាត់ទាំង១២ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងចំណែកស្មើៗគ្នា ដើម្បី​យកទៅចូលរួមជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមសង្កាត់នីមួយៗនិងសប្បុរសជន ចែកជូនដល់ប្រជា​ពលរដ្ឋ​ជួប​ការ​ខ្វះខាត ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ នៅក្នុងមូលដ្ឋានរៀងៗខ្លួន។

លើកទី២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក អង្ករចំនួន ១០១ការ៉ុង, កញ្ចប់សម្ភារៈចម្រុះ ចំនួន ១០១កញ្ចប់ (ក្នុងនោះ​មានសាប៊ូ ទឹកអាល់កុល ក្រម៉ា ទឹកត្រីទឹកស៊ីអ៊ីវ),ទឹកភេសជ្ជៈប៊ូតាន់ និងទឹកសុទ្ធចំនួន ១៦៧កែស ប្រគល់ជូន ដល់គ្រួសារ ដែលជួបការខ្វះខាតជីវភាព ដោយសាររងផលប៉ះពាល់វិបត្តិ កូវីដ១៩ ក្នុងសង្កាត់ព្រែកកំពឹសទាំងមូលចំនួន ១០១គ្រួសារ ដល់ខ្នងផ្ទះគ្រប់ៗគ្នា តាមរយៈរូបលោកចុះផ្ទាល់ដល់ខ្នងផ្ទះមួយចំនួនផង និងប្រគល់ជូនក្រុមការងារ អាជ្ញាធរភូមិសង្កាត់ យុវជន ស.ស.យ.ក យកទៅចែកជូនផង ។

ក្រៅពីនេះ ក៏មានទុរគតជនចំនួន ១៥គ្រួសារផ្សេងទៀត ដែលលោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជាថវិកានិងស្បៀងអាហារ ប្រចាំរៀងរាល់ខែ អស់ជាច្រើនឆ្នាំមកហើយ ក្នុងមូលដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានទទួល​អំណោយ​ប្រចាំខែរបស់ខ្លួនព្រមៗគ្នាផងដែរ៕

ដោយ: វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.