ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ឃួង ស្រេង ​ជំរុញ​ឲ្យ​មន្រ្តី​សហ​ការ​គ្នា ​ពន្លឿន​ការ​អភិវឌ្ឍន៏​ប្រព័ន្ធ​ប្រ​ឡាយ​លូ ​នៅ​តំប​ន់​ខាង​កើត​និង​ខាង​ត្បូង​ ព្រលាន​យន្តហោះ​​ភ្នំពេញ


រាជធានីភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងខាងត្បូង ព្រលានយន្តហោះអន្តរ ជាតិភ្នំពេញឲ្យបានរួចរាល់តាមផែនការនៅក្នុងរដូវវស្សានេះ ដើម្បីបញ្ជៀស​ការជន់​លិចដោយជំនន់ទឹកភ្លៀង។

នៅក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ស្ថាបនា ប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ  ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះ មានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការ​ជន់លិច ដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវសហការគ្នា ធ្វើឲ្យបានល្អ ពិសេសការត្រួត​ពិនិត្យលើក្រុម​ហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយការជន់លិច និងប្រកបដោយប្រសិទ្ធភាព។

 ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យ ត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ ដែលកំពុង​រស់នៅ​ក្រោយស្ពានស្ទឹងមានជ័យ អាចរើសទៅរស់នៅទីតំាង ដែលអាជ្ញាធររៀបចំជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។

 ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថាការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងលើនេះ គឺដើម្បីបញ្ជៀសការ​ជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ដែលសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែក លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនា​ប្រព័ន្ធ​ប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់​កាល​ទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើមស្លែង សម្រេចបានជាង៧៨{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}  ចំណែកតំបន់៤ សម្រេចបានជាង៤០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}។ ហេតុ​នេះក្រុមការងារកំពុងបន្តយ៉ាងសកម្ម ដើម្បីឱ្យរួចរាល់ទៅតាមផែនការកំណត់៕

ដោយ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.