ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជន​សង្ស័យ​ជា​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​បាក់​ខែង​ដែល​បាញ់​សម្លាប់​ប្អូន​ថ្លៃ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ជាតិ​តាម​ចាប់​បាន​ហើយ​!!


ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ ជនសង្ស័យជាមន្រ្តីនគរបាលប៉ុស្តិ៍ បាក់ខែង ដែលបានបាញ់ សម្លាប់ប្អូនថ្លៃ នៅឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល កាលពីសប្តាហ៍មុន ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ។

ក្រោយមានឃាតកម្មនេះកើតឡើង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជា ឲ្យកម្លាំងនគរបាល រួមសហការគ្នាតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសឲ្យបាន។ ក្រោយមានបទបញ្ជា របស់នាយឧត្តម សេនីយ៍សន្តិបណ្ឌិត កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាល ខេត្តស្ទឹងត្រែង និងកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌក្រសួង តាមចាប់ជនដៃដល់បានតែម្តងនៅស្រុកថាឡាបរវ៉ាត់ ព្រំប្រទល់ខេត្តព្រះវិហា។

អំពើឃាតកម្មឈានដល់បាញ់សម្លាប់គ្នានេះ កើតឡើងនៅម៉ោង៦៖៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុច ភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបងថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងម្នាក់ បានបាញ់ សម្លាប់ប្អូនថ្លៃ ព្រោះតែភ្លើងប្រចណ្ឌ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យ មាន ឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង។ ដោយប្រពន្ធជន សង្ស័យ និងជនរងគ្រោះ ជាបងប្អូនបង្កើតនឹងគ្នា។

ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួន ឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជនសង្ស័យដែលមានកំហឹង និងភ្លើងប្រចណ្ឌផងនោះ ក៏បាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូរបស់អ្នកជិតខាងជិះគេចខ្លួនបាត់៕

ដោយ : វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.