ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​ជំនាញ​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​មុខ​សញ្ញា​គ្រឿង​ញៀន​៤​នាក់​ក្នុង​តំបត់​R6​ តាម​ផ្លូវ​រថ​ភ្លើង ​សង្កាត់​ស្រះ​ចក


រាជធានីភ្នំពេញ​ ៖ នៅរសៀលវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តន៍តាម​បទបញ្ជា និងការ​ណែនាំជា​ប្រចាំ​របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរ​បាលប៉ុស្តិ៍ស្រះចក បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយ​ខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតំបន់ R6 ក្តាន់២​ផ្លូវ៨៦ (ផ្លូវរថភ្លេីង) ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរ​បាលរាជធានីភ្នំពេញចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍រយៈពេល៥ម៉ោង ចាប់ពីម៉ោង ១៤:០០ រហូតដល់ម៉ោង ១៩:០០នាទីយប់ នេះ កំលាំង​សមត្ថ​កិច្ច​យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់រួមស្រី២ម្នាក់​ និងដកហូតបានវត្ថុតាងដកហូតរួមមាន ៖
១/ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់ ) ។
២/ ថង់ប្លាស្ទិចសំរាប់ច្រកមួយចំនួន ។
៣/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ចំពោះមុខកម្លាំងជំនាញនគរបាលនៃអធិការដ្ឋានខណ្ឌដូនពេញ កំពុងសាកសូរជនសង្ស័យដើម្បី​យកចម្លើយបន្តស្រាវជ្រាវ​រកបក្ខពួកនិង ក្រុមដទៃផ្សេងៗទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជ​ធានីភ្នំពេញអនុវត្ត​តាមនីតិ​វិធី។

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.