ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្លាំង​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន​ជន​សង្ស័យ​០៤​នាក់​​ករណី​​ជួញ​ដូរ​និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​​សារ​ធាតុញៀន!!


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង០២ម៉០០នាទីរំលងអាធ្រាត កម្លាំង អធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ​បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន ត្រង់ចំនុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖
១.ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
២.ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៣.ឈ្មោះ សឿង កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៤.ឈ្មោះ សំ ស្រីនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)
ឃាត់ខ្លួន ។

ក្នុងប្រតិបត្តការណ៏បង្ក្រាបសមត្ថកិច្ចជំនាញបានដកវត្ថុតាង និងសម្ភារៈរួមមាន៖
១-ក្រាមសថ្លាចំនួន០៣កញ្ចប់តូចជា របស់ឈ្មោះ ណុប ចាន់ណា ។
២-ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (០១កញ្ចប់ធំល្មម និង០១កញ្ចប់តូច) ជារបស់ឈ្មោះ វ៉ា ឡេង ។
៣-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ជារបស់ ឈ្មោះ សឿង កក្កដា ។
៤-ខ្សែរកលោហះធាតុពណ៌ទង់ដែងលាយពណ៌ប្រាក់ចំនួន០១ខ្សែរ,ចិញ្ជៀនលោហះធាតុចំនួន០៣វង់ និងចិញ្ជៀន
ព៌ណទឹកប្រាក់ ចំនួន០១វង់ ជារបស់ឈ្មោះ សំ ស្រីនី ។

បច្ចប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ កំពុងឃាត់ និងសាកសួរខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ ៖ វិបុល​
រូបភាព៖ ស្នងការរាជធានីភ្នំពេញ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.