ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯក​ឧត្តម ​ស្វាយ ​សំអ៊ាង​ អភិ​បាល​ខេត្ត​មណ្ឌល​គិ​រី ​អញ្ជើញ​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​​គ្រួស​ក្រហម​ចំ​នួន​ពីរ​ខ្សែ​នៅ​ស្រុក​អូរ​រាំង​ប្រវែង​ជាង​៣០​គម


ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដោយ​ស្នើដល់អាជ្ញាធរខេត្ត រួមទាំងថ្នាក់ជាតិ ជួយជួសជុលផ្លូវក្នុងភូមិអណ្តូងក្រឡឹង និងផ្លូវទៅភូមិរការ មានការលំបាក ជាពិសេស​នា​រដូវវស្សា ដើម្បីធ្វើយ៉ាងណា ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅស្រុកអូររាំង នាពេលកន្លងមក នាថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុង​ពិធី​បើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមចំនួន០២ខ្សែប្រវែងជាង៣០គីឡូម៉ែត្រ ទទឹង០៦ម៉ែត្រ ដែលប្រព្រឹត្តទៅនៅភូមិ​អណ្តូង​ក្រឡឹង ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការសាងសង់ផ្លូវគ្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុបចំនួន ៣១,៣០​០​ម៉ែត្រ ៖
ទី១. ផ្លូវទៅភូមិអណ្តូងក្រឡឹង ប្រវែង៧,៣០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងដាក់លូ ០២កន្លែង និង
ទី២ ផ្លូវទៅភូមិរការ ប្រវែង ២៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងនាពេលនេះ គឺជាគម្រោងរបស់អាជ្ញាធរ​ខេត្តមណ្ឌលគិរី ស្ថាបនាដោយក្រុមតេជោ សៀមរាម។

ឯកឧត្តម បានបន្ថែមថា ការសាងសង់ផ្លូវទាំង០២ខ្សែនេះ គឺដើម្បីបម្រើផល​ប្រយោជន៍​ប្រជាពលរដ្ឋទូទៅជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងនេះតែម្តង ហើយក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួម​សហការជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាការស្ថាបនាផ្លូវនេះឱ្យទទួលបានជោគជ័យ។

បន្ថែមលើសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំផ្សព្វផ្សាយពីវិធានការបង្ការទប់​ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋដូចជា៖ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជា​ប្រ​ចាំ ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាព​ប្រសិន​មាន​អាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួល​បានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ក៏សូមឱ្យអាជ្ញាធស្រុក និងសមត្ថកិច្ចទាំងអស់ ត្រូវតាមដាន និង​ក្ដាប់​ឱ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេស ពលរដ្ឋ ដែលវិលត្រលប់​មកពីក្រៅ​ប្រទេស និងត្រូវអប់រំណែនាំពួកគាត់ឱ្យបានយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់​ខ្លួនឯងឱ្យ​នៅដាច់ដោយ​ឡែកក្នុងរយៈពេល១៤ថ្ងៃ។

នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកអង្ករចំនួន ២តោន ផ្តល់ជូនរដ្ឋបាលស្រុកអូរររាំង ដើម្បី​ចែក​​ចាយបន្តដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកំពុងខ្វះខាតនាពេលបច្ចុប្បន្ន ដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅ​ក្នុងតំបន់ និងពិភពលោក ដោយឡែកសម្រាប់ អ្នកចូលរួមចំនួន៤០នាក់ ក្នុង១ម្នាក់ ទទួលបានថវិកា៤ម៉ឺនរៀល សារុង ឫក្រមា១។ បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ​អូររាំង ស្ថិតនៅ​ស្រុកអូររាំង ទុកសម្រាប់ដាក់ពលករ ដែលមកពីក្រៅប្រទេស ឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការ​ណែ​នាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.