ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អនុវត្ត​តាម​សេច​ក្តី​ប្រ​កាស​របស់​រាជ​រដ្ឋា​ភិ​បាល ​កម្មករ​ កម្ម​កា​រិ​នី ​រោង​ចក្រ​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ បន្ត​ធ្វើ​ការ​ងារ​ធម្មតា​ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំ​ខែ្មរ!!


ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមការណែនាំសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលក៏ដូចជាចូលរួមទប់ស្កាត់ការរីករាលដាល​នូវ​ឆ្លង​​នូវជម្ងឺ Covid19 កម្មករ កម្មការនីរោងចក្រនៅខេត្តព្រៃវែងទាំងអស់បានប្ដេជ្ញាចូលធ្វើការជាធម្មតា ដោយមិនមាន​ការឈប់​សម្រាកនោះទេ។​

កម្មការិនី ឡូន ស្រីនាង ដែលជាប្រធានក្រុម C12 នៃរោងចក្រ ថប់ ស៊ី លី វើ លីមិតធិត បានលើកឡើងថា នឹងសហការចូលរួម​ជាមួយសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជម្ងឺ Covid 19 ដោយនៅធ្វើការធម្មតា​ទោះបីជាថ្ងៃចូលឆ្នាំក៏ដោយ។

កម្មការិនីរូបនេះក៏បានបន្តទៀតថា ទោះបីជាចូលឆ្នាំថ្មីឆ្នាំនេះមានតែម្ដងក៏ពិតមែន ក៏ប៉ុន្តែបើយើងឆ្លងជម្ងឺ Covid19 នេះ យើង​នឹងខាតបង់នូវប្រាក់ចំណូល ខាតបង់ពេលវេលា ហើយការសម្រេចចិត្តរបស់កម្មករកម្មការិនីទាំងអស់នេះ គឺដើម្បីបញ្ចៀស​ខ្លួនរបស់ពួកគាត់ ពីការជូបជុំ ដោយយើងមិនដឹងថានរណាម្នាក់ផ្ទុកនូវជម្ងឺ Covid19 នោះទេ។ ដូច្នេះ កុំឱ្យមានការឆ្លង នៅជម្ងឺ Covid19 មកដល់ខ្លួនគាត់ ក្រុមគ្រួសាររបស់គាត់ និងនៅក្នុងសហគមន៍របស់គាត់ គឺគាត់សម្រេចចិត្តនៅធ្វើការជាធម្មតា។

នៅក្នុងនោះបងប្អូនកម្មករកម្មការិនីបានបន្តទៀតថានៅក្នុងរោងចក្រនីមួយៗនៅក្នុងខេត្តព្រៃវែង គឺបានអនុវត្តយ៉ាង​ត្រឹមត្រូវ​តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយមានការបាញ់កម្តៅ លាងដៃនិងទឹកអាកុលជាប្រចាំ ។

លោក ណុប សាវ៉ាត ដែលជាប្រធានមន្ទីរ ការងារ បណ្តុះបណ្តាលវិជាជីវៈ ខេត្តព្រៃវែង បានគាំទ្រនូវសកម្មភាព និងការយល់​ដឹងរបស់កម្មករ កម្មការិនី ទាំងអស់ ដែលបានអនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដោយនៅតែខិតខំ​បំពេញការ​ងារ ដែលជាប្រភពប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវភាពរបស់គាត់ ហើយក៏ជាការកាត់បន្ថយការជួបជុំគ្នាក្នុង​ឱកាសចូលឆ្នាំ​ថ្មីនេះ កុំឱ្យមានការឆ្លងរីករាលដាលនូវជម្ងឺ Covid 19 នេះពីម្នាក់ ទៅម្នាក់ ពីគ្រួសារ ទៅគ្រួសារ និងដើម្បីប្រទេសកម្ពុជា​យើង​ជាសផុតពីជម្ងឺដ៏កាចសាហាវមួយនេះ។

លោកប្រធានមន្ទីរក៏បានលើកឡើងដែរថានៅក្នុងខេត្តព្រៃវែងមានរោងចក្រធំៗចំនួន ៣ ដែលមានកម្មករកម្មការិនីចំនួន ២,៦៥០ នោះផងដែ។

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.