ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជុង​មិន​ភ្លេច​កុក៖ ​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​ម​ហា​ផ្ទៃ​ចាប់​ទណ្ឌិត​គេច​​ខ្លួន​​៥​ឆ្នាំ​​យក​មក​ដាក់​​គុក!!!


រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយគោរពតាមគោល​​ការ​ណែនាំ និងបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា និងមាន​ការយកចិត្តទុក ដាក់ខ្ពស់លើកិច្ចការ ងារជំនាញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាល​ព្រហ្ម​ទណ្ឌ ក្រសួងមហាផ្ទៃ បានចាត់តាំង កម្លាំងក្រោមឱវាទចុះអនុវត្តដីកាបង្គាប់ឲចាប់ខ្លួនលេខ៨៩០ អ.យ.វ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ចេញដោយលោក រៀល សុភិន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។

ដីកាបង្គាប់ចាប់ខ្លួនឈ្មោះ សំអឿន សម្បត្តិ ហៅ បារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។ បទល្មើស : ហឹង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥។

ក្រោយពីថ្ងៃបង្កហេតុរួចជាប់ជាបចោទបានរត់គេចខ្លួនទៅរស់នៅខេត្តបាត់ដំបងមួយរយៈ ទើបនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ជនជាប់​ចោទ​បានចូលមកលួចស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លុះនៅវេលាម៉ោង១១.៣០នាទីព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២០ ដើមបណ្តឹងបានឃើញហើយរាយការណ៏​ជូននគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យគ្រប់គ្រង និងអនុវត្តដីកា ដើម្បីចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនជនជាប់ចោទឈ្មោះ សំអឿន សម្បត្តិ ហៅ បារាំង ប្រគល់ជូនតុលាការដើម្បីអនុវត្តតាមនិតីវិធី៕

ដោយ : វិបុល


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.