ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថ​កិច្ច​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​បន្ទាប់​ពី​លើក​គ្នា​ទៅ​រំដោះ​ជន​ត្រូវ​ចោទ​ដ​ល់​តុលា​ការខេត្ត​មណ្ឌល​គិ​រី


ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ៣នាក់ក្នុងចំណោម ៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន បន្ទាប់ពីលើក​គ្នាទៅរំដោះជនត្រូវចោទ ឈ្មោះ ទួច ហឿន ក្នុងសំណុំរឿងព្រហ្មទណ្ឌ «ប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ » ដល់​តុលាការខេត្តមណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យអង្គភាពគេហទំព័រ www.rskynews.com ដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ថាពិតជាមានករណីឃាត់​ខ្លួនមនុស្ស៣នាក់​មែនខណៈពួកគាត់បាននាំគ្នាទៅរំដោះជនត្រូវចោទដល់តុលាការកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។ លោកបន្តថា ក្នុងនោះឃាត់ខ្លួនបាន៣នាក់រួមមាន៖ ស្ត្រីជាម្តាយ ប្រពន្ធ និងបងប្រុសបង្កើត របស់ជនត្រូវចោទ ហើយ២នាក់ទៀតរត់គេចខ្លួន ក្នុងនោះមានឪពុកជនត្រូវចោទម្នាក់ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងត្រូវបាន​សាកសួរដោយសមត្ថកិច្ចអាវុធហត្ថខេត្តដើម្បីបញ្ជូនទៅតំណាងអយ្យការបន្ត ។

សូមបញ្ជាក់ថា ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរីចាប់វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹង​ពាក់ព័ន្ធ​រឿងប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ហើយលួចបន្លំលក់ដីថ្នាក់លើៗថែមទៀត។ តាមសេចក្តីរាយ​ការណ៍បាន​ឲ្យដឹងថា ជនត្រូវចោទឈ្មោះ ទួច ហឿន អតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្នជាឈ្មួញរកសុីដីមានឥទ្ធិពលម្នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន កាលពីនាវេលារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមដីកា​ចាត់​ឲ្យស៊ើបសួរជំនួសរបស់តុលាការពាក់ព័ន្ធនិងករណីប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុតាមមាត្រា២៤៨ នៃច្បាប់​ភូមិបាល ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.