ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សំ​ណុំ​រឿង​ឪ​ពុក​មា​របស់​តា​រា​ចម្រៀង ​ជុំ ​លីណូ ​ទទួល​បាន​យុត្តិធម៌ ​បន្ទាប់​ពី​ប្រើ​ពេល​ប្តឹង​តវ៉ា ​អស់​រយៈ​ពេល​៥​ឆ្នាំ!


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់​ឲ្យចាប់​ឃុំខ្លួន​ទណ្ឌិត លេខ 015 អ.យ.ឃ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យ​ស្រា​វ​ជ្រាវ​រកចាប់ទណ្ឌិត ០១រូបឈ្មោះ ភុំ មុនីរ័ត្ន ដែលជាអតីតជាព្រះសង្ឃល្បីឈ្មោះ លួចទំនាក់ទំនងស្នេហាជាមួយប្រពន្ធ​របស់ឪពុកមាតារាចម្រៀង ជុំ លីណូ និងបានប្រើហឹង្សាលើកូនចុង ដែលជាអនិតិជន ត្រូវបានតុលាការបីថ្នាក់ សម្រេច​ផ្តន្ទាទោសជនជាប់ចោទ ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណងរដ្ឋប្បវេណី​និងសំណងជម្ងឺចិត្ត ចំនួន១២លានរៀល ទៅដើមបណ្តឹង។ នេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញចេញផ្សាយនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៥ មានករណី ជម្លោះដ៏ក្តៅគគុកមួយកើតឡើងរវាងគ្រួសារឪពុកមា របស់តារាចម្រៀង ជុំ លី​ណូ និងអតីតសង្ឃល្បីមួយអង្គឈ្មោះ ភុំ មុនីរ័ត្ន ។ លោក មាស ឡេង ដែលជាឪពុកមា របស់តារាចម្រៀង ជុំ លីណូ បាន​រៀបរាប់ថា ប្រពន្ធគាត់បានសុំធ្វើលិខិតលែងលះម្តងហើយម្តងទៀត ដោយប្រាប់ថា​ដើម្បីរកអ្នក​មកការនិង​ធានាយក​កូន​ទៅនៅអូស្ត្រាលី ទោះបីលោកហាមឃាត់យ៉ាងណាក៏នាងមិនព្រម ទើបលោក​សម្រេចចិត្តផ្តិតមេដៃលែងលះ​ប្រគល់កូន​ទាំង​បីឲ្យទៅម្តាយជាអ្នកគ្រប់គ្រង តែមិននឹកស្មានថា អតីតសង្ឃល្បីឈ្មោះ ភុំ មុន្នីរ័ត្ន បានលួចទំនាក់ទំនងជាមួយប្រពន្ធរបស់ខ្លួន តាំងពីនៅជាសង្ឃនោះឡើយ។ បន្ទាប់ពីលោកបានផ្តិតមេដៃលែងលះប្រពន្ធបាន៣ខែ អតីតសង្ឃអង្គនោះ ក៏បានសឹក មករៀបការជាមួយប្រពន្ធខ្លួនតែម្តង។

កូនស្រី០២រូប និងកូនប្រុស០១រូប ដែលលោក មាស ឡេង បានប្រគល់ឲ្យទៅម្តាយគ្រប់គ្រង គឺសុទ្ធតែមាន​អាយុតិច​ជាង​១២​ឆ្នាំ អំឡុងពេល រស់នៅជាមួយឪពុកចុង រយៈពេល១ឆ្នាំ កូនស្រីទាំង០២របស់លោក ត្រូវបានឪពុកចុងមានឈ្មោះ ភុំ មុនី​រ័ត្ន អតីតជាព្រះសង្ឃផងនោះ បានធ្វើទារុណកម្មជាច្រើនលើក ហើយមានសភាពធ្ងន់ធ្ងរ បង្កស្លាកស្នាមលើរាងកាយ គួរឲ្យខ្លោច​ចិត្តបំផុត។ ក្រោយពេលដឹងថា ប្ដីចុងអតីតភរិយារបស់លោក ធ្វើទារុណកម្មលើកូនស្រីយ៉ាងធ្ងន់ធ្ងរ ហើយ​លោក​មានទាំង​ភស្តុតាង និងសាក្សីទៀតនោះ លោកក៏បានដាក់ពាក្យប្ដឹងទាមទារសិទ្ធិ គ្រប់គ្រងចិញ្ចឹមកូនទាំង៣មកវិញ។ ប៉ុន្តែនៅ​ពេល​ដែល​លោកប្ដឹងទាមទារ សិទ្ធិគ្រប់គ្រងកូនទាំង៣មកវិញនោះ ស្រាប់តែខាងអតីតភរិយានិងប្ដីចុង បានប្ដឹងលោកពីបទ ពង្រត់​និងបង្ខាំង មនុស្សខុសច្បាប់ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយសំណូមពរ​ឲ្យលោកជាប់​គុក និង​ទាមទារឲ្យសងជម្ងឺចិត្ត១០ម៉ឺនដុល្លារទៀតផង។

ការប្តឹងផ្តល់បានអូសបន្លាយរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ដោយ​បាន​កាត់ក្ដីឲ្យជនជាប់ចោទឈ្មោះ ភុំ មុនីរ័ត្ន អតីតជាព្រះសង្ឃល្បីឈ្មោះ ក្នុងសំណុំរឿងប្រើអំពើហិង្សា លើអនិតិជន ដោយ​តុលា​ការបានកាត់ឲ្យជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ៦ខែ ពិន័យជាប្រាក់៤លានរៀល និងសងសំណង​រដ្ឋប្បវេណីនិង​សំណង​ជម្ងឺ​ចិត្ត ចំនួន១២លានរៀល ទៅដើមបណ្តឹង។ ប៉ុន្តែសាលក្រម មិនត្រូវបានអនុវត្តទេដោយជនជាប់ចោទ ភុំ មុនីរ័ត្ន បានដាក់​ពាក្យ​ប្ដឹងទៅឧទ្ធរណ៍បន្តទៀត។

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសជាសាធារណៈ ដោយវិនិច្ឆ័យ​សេច​ក្តីតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ជនជាប់ចោទ ភុំ មុនីរ័ត្ន ក៏បន្តប្តឹងសារ​ទុក្ខទៅ​តុលាការកំពូលថែមទៀត។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ តុលាការកំពូល បានប្រកាសសាវនាការជាសាធារណៈ និង តម្កល់សាលដីកា​ព្រហ្ម​ទណ្ឌរបស់​សាលាឧទ្ធរណ៍ភ្នំពេញ ទុកជាបានការពេញទាំងមូលដដែល។

បើទោះបីជា តុលាការទាំងបីថ្នាក់ បានសម្រេចឲ្យលោក មាស ឡេង ឈ្នះក្តីក៏ដោយ តែទណ្ឌិតឈ្មោះ ភុំ មុនីរ័ត្ន នៅតែមាន​សេរីភាពជាធម្មតា និងបានបង្ហោះសារឌឺដងតាមរយះបណ្តាញសង្គមហ្វេសប៊ុក ទៅកាន់ដើមបណ្តឹងទៀតផង ទើបនៅថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០២០ មេធាវីតំណាងដោយអណត្តិរបស់លោក មាស ឡេង បានដាក់ពាក្យស្នើសុំដីកាស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ភុំ មុនីរ័ត្ន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យសំណុំរឿងនិង​ឯកសារ​ពាក់ព័ន្ធចប់​សព្វ​គ្រប់អស់ហើយ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ឃុំខ្លួន ទណ្ឌិត ភុំ មុន្នីរ័ត្ន ប្រគល់ជូនមន្ត្រីកងរាជអាវុធហត្ថរាជ​ធានី​ភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនទណ្ឌិតរូបនេះរហូតបានសម្រេច និងបានបញ្ជូនទៅកាន់ពន្ធនាគារ ដើម្បីអនុវត្ត​ទោស​កាលពីល្ងាចថ្ងៃទី២៨ ខែមីនាឆ្នាំ២០២០ នេះរួចហើយ៕

ដោយ​ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.