ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ម្ចាស់​ទី​តាំង​សង្វៀន​ជល់​មាន់​និង​អា​ប៉ោង​ឈ្មោះ ​តាអ៊ួក ​បើក​លេង​យ៉ាង​រលូន​តែ​មិន​រំ​ខាន​ដល់​សមត្ថ​កិច្ច​ស្រុក​សំរោង​ ខេត្ត​តា​កែវ​ឡើយ


ខេត្តតាកែវ ៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ តាអ៊ួក ដែលស្ថិតនៅ ភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ។

ការលេងល្បែងស៊ីសងបែបនេះកំពុងតែប្រព្រឹត្តផ្ទុយពីគោលនយោបាយភូមិឃុំសុវត្ថិភាពទាំង៩ ចំនុចដែលបានដាក់​ចេញ​ដោយរដ្ឋាភិបាល មិនតែប៉ុណ្ណោះថែមទាំងកំពុងតែប្រព្រឹត្តផ្គើនទៅនឹងបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទៀតផង ។ ដោយឯកឧត្តមបានចេញសេចក្តីប្រកាសកាល​ពីដើម​ខែមករា
ឆ្នាំ២០២០ថ្មីៗនេះហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែរទីតាំងសង្វៀនជល់មាន់​និងអាប៉ោងខាងលើបានឲ្យដឹងថា ម្ចាស់​ទីតាំងសង្វៀនជល់មាន់ឈ្មោះ តាអ៊ួក ដែលបានបើកលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចសមត្ថកិច្ចឬច្បាប់​នោះឡើយ ហើយ​ជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យតែម្តង ដោយតាអ៊ួក អួតប្រាប់អ្នកដែលញៀនជល់មាន់នោះថា គាត់បានបង់​ជាខែ​អោយ​សមត្ថកិច្ចអស់ហើយ ចាប់ពីថ្នាក់​ក្រោម​រហូតដល់លើ ។

ពលរដ្ឋបានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយ​ខ្ទង់លាន​ក្នុង​មួយគូរៗ ដោយពួកមានការព្រួយបារម្ភថាបើកាលណាមានល្បែងស៊ីសងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហឹង្សាជាដើម។

ពួកគាត់បានបន្តទៀតថាប្រហែលសមត្ថកិច្ចបានទទួលលាភសក្ការៈហើយមើលទៅបានជាមិនដែលឃើញសមត្ថកិច្ចថ្នាក់ណាមួយចុះមកទប់ស្កាត់ ឬបង្ក្រាបនោះទេ ដោយទុកឲ្យលេងបានយ៉ាងរលូនតែម្តង។

ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត ក៏ដូចជាលោកស្នងការខេត្តមេត្តាចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបវង់ ល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង ជៀសវាងកើតបទល្មើសផ្សេងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

ទាក់ទិននឹងករណីនេះអង្គភាព www.rskynews.com (រស្មីក្រុងយើង) មិនអាចសុំការបំភ្លឺពីអធិការស្រុក សំរោងបានទេដោយ គ្មានលេខទូរស័ព្ទនៅរសៀលថ្ងៃទី ២៨ ខែមីនា ២០២០ នេះ ដោយឡែកលោកមេប៉ុស្តិ៍ជំរះពេន លោកឆ្លើយតាមទូរស័ព្ទថា គ្មានសង្វៀនមាន់ជល់ទេ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.