ព័ត៌មាន​ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ - ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង - សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល - ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីជំរុញដល់មន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាដោយយកចិត្តទុកដាក់ ដើម្បីសម្រេចតាមផែនការនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ - អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូ សម្ពោធឆ្លងកុដិ ផ្លូវបេតុង និងដងទង់ ក្នុងវត្តរតនមុនីរោងគោ ស្រុកក្រឡាញ់ - អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី - អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព - ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
0

ឯក​ឧត្ដម​​នាយ​ឧត្តម​សេ​នីយ៍​​ សន្តិ​បណ្ឌិត ​នេត​​ សា​វឿន​​ អគ្គ​ស្នង​ការ​​ន​គរ​បាល​​ជាតិ​ ​បាន​អញ្ជេីញ​ពិនិត្យ​កម្លាំង​​របស់​​អង្គ​ភាព​​អន្ត​រាគមន៍​


រាជធានីភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៤ ខែ​មីនា​ ឆ្នាំ​២០២០នេះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានអញ្ជេីញពិនិត្យកម្លាំង​ របស់​អង្គភាព​អន្តរាគមន៍​ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាស​នេះ​ ឯកឧត្តម ​នាយឧត្តមសេនីយ៍ សន្តុិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានណែនាំ​អោយ​កម្លាំង​ទាំង​អស់​ត្រូវ​ប្រមូល​ផ្ដុំ​នៅ​ហ្នឹង​កន្លែង​ លេី​កកម្ពស់​អនាម័យ​ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃវីរុសCovid19 និងត្រៀមអន្តរាគមន៍​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជា​ពិសេស​ត្រៀម​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បាន​ឧបត្ថម្ភ​ជា​ថវិកា​ដល់​មន្ត្រី​នគរបាល​ជា​បុរស​ ចំនួន​៣២០នាក់ ​ក្នុង​ម្នាក់​២០ម៉ឺនរៀល​ ឧបត្ថម្ភ​មន្ត្រី​នគរបាល​ជា​នារី​ ចំនួន​៣០នាក់ ​ក្នុង​ម្នាក់​៣០ម៉ឺន​រៀល​ និងឧបត្ថម្ភ​អង្គភាព​អន្តរាគមន៍​ នាយកដ្ឋាន​នគរបាលការពារ​ព្រំដែន​ទឹក​ នាយកដ្ឋាន​នគរបាលការពារ​ព្រំដែន​គោក​ និង​ការិយាល័យ​បេីកបរ​ ក្នុង​មួយ​អង្គភាព​ ៥លានរៀល​ផងដែរ​៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.