រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះបង្ក្រាប់ករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុបមានទម្ងន់៥៩៨.៨១ក្រាម។
បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាំងថ្នាំញៀនត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកសួរនាំកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ កូឡាប