ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ចាន់ ​ម៉េង​ហាំង ​ហៅ​ចាន់​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រ​ចាំ​តំ​បន់​ព្រៃ​ឡង់​​ខ្លាំង​ជាង​លោក ​សៅ ​សុ​ខា ​ប្រ​ធាន​គណៈ​កម្ម​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ


ខេត្តក្រចេះ ៖ យោងតាមសេចក្តីរាយការណ៏យ៉ាងច្បាស់បានឲ្យ​ដឹងថា នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០​មេឈ្មួញឈើ​ដុះ​ស្លែ​រ​ឈ្មោះចាន់ ម៉េងហាំង (ហៅចាន់) បានកេណ្ឌគរបក្ខពួករបស់ខ្លួនធ្វើការជញ្ជូនឈើចេញពីតបន់ព្រៃឡង់ដឹកតាមរ៉ឺម៉ក និង​គោយន្តនិងរថយន្តសាំយ៉ុងរួចបន្តដឹកតាមទូកធ្វើការចែកចាយទៅតាមបណ្តាស្រុកនិងខេត្តមួយចំនួនយ៉ាងអាណាធិបតេយ្យដោយមិនរំខានដំណេកមន្ត្រីជំនាញជាពិសេសលោក វ៉ា ថន អភិបាលខេត្តក្រចេះតែម្តង ដោយ​សម្ងំរក្សាភាពស្ងៀម​ស្ងាត់ទុក​ឲ្យ​ឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ។

តាមប្រភពបានអោយដឹងថា បានជាមេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ហ៊ានធ្វើអ្វីៗបានតាមអំពើចិត្តគឺដោយ​សារ​មានខ្នងបង្អែកមេប៉េអុឹមរងខេត្តមួយរូបជាអ្នកចាត់ចែងនិងសំរួលផ្លូវអោយឈ្មោះចាន់ដឹកជញ្ជូនឈើទើបបានជាលោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុនថាន មេបញ្ចាការអាវុធហត្ថខេត្តក្រចេះមិនហ៊ានបង្ក្រាបដោយទើសទាល់ថ្នាក់ក្រោមរបស់ខ្លួន។

សេចក្តីរាយការណ៏ដដែលបានបន្តថាមួយរយះនេះ មេឈ្មួញឈើដ៏សកម្មនិងលេចធ្លោប្រចាំអាណា​ចក្រខេត្តក្រចេះ​ឈ្មោះ​ចាន់ ម៉េងហាំង ហៅចាន់ អាចចូលដឹកនិងជញ្ជូនឈើចេញពីតំបន់ព្រៃឡង់​បានតាមអំពើចិត្តគឺដោយមាន​ការត្រូវរ៉ូវគ្នាជាមួយ​សមត្តកិច្ចឈរជើងនៅតំបន់នោះនិងនៅតាមផ្លូវទើបទៅរួច? ហើយបានជាព្រៃឡង់រងនូវការកាប់បំផ្លាញ​ស្ទើរគ្មាន​សល់។

ប្រភពដដែលបានបន្តថាមេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់អាចដឹកឈើក្នុងព្រៃឡង់បានប្រជាពលរដ្ធដាក់​ការ​សង្ស័យទៅលើមន្ត្រីជំនាញពាក់ពន្ធ័និងអាជ្ញាធរជាអ្នកផ្តល់ភ្លើងខៀវអោយមេឈ្មួញរូបនេះជាពិសេសលោក វ៉ា ថន អភិ​បាលខេត្តក្រចេះតែម្តងមិនមានវិធានការបង្ក្រាបនិងទប់ស្កាត់ការចរាចរណ៏ឈើនៅក្នុងដែនខ្លួនគ្រប់គ្រងអោយមានប្រសិទ្ធភាពឡើយ?

តាមការអោយដឹងពីសកម្មជនការពារព្រៃឡង់បានអោយដឹងថាព្រៃឡង់សព្វថ្ងៃរងនូវការកាប់បំផ្លាញពីសំណាក់ជនមួយចំនួនបានឃុបឃិតគ្នាមួយនិងឈ្មួញឈើនិងសមត្តកិច្ចគ្រប់លំដាប់ថ្នាក់ជាអ្នកបើកដៃអោយឈ្មួញចូលកាប់និងដឹកឈើចេញជាថ្នូរមិនបង្ក្រាប? សកម្មជនដដែលបានបន្តថាព្រៃឡង់ដែលលាតសន្ធឺងនិងគ្របដណ្តប់៤ខេត្តដូចជាខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្ត​ព្រះវិហារ និងខេត្តស្ទឹងត្រែង រងនូវការទន្ទ្រាននិងកាប់ស្ទើគ្មានសល់។

ប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចសុំអោយលោក សាន្ត ប៊ុនថាន មេអាវុធហត្ថខេត្តក្រចេះ និងលោកលន់ សុផាត ស្នងការ​នគ​របាលខេត្តជាពិសេស លោក វ៉ា ថន គណះនៃគណះអភិបាលខេត្តក្រចេះ គួរមានវិធានការបង្ក្រាបនិង​ទប់ស្កាត់​ការដឹក​ជញ្ជូនឈើអោយមានប្រសិទ្ធភាពដើម្បីរក្សានិងការពារធនធានធម្មជាតិដែលនៅសេសសល់បន្តិចបន្តួចអោយនៅគង់វង្សដើម្បីមនុស្សជាតិទាំងមូលជាពិសេសព្រៃឈើនៅតំបន់ព្រៃឡង់សុឹងក្លាយជាព្រៃរហោឋានអស់ទៅហើយ។

ករណីការដឹកជញ្ជូនឈើរបស់មេឈ្មួញឈើឈ្មោះចាន់ ម៉េងហាំងហៅចាន់ខាងលើ គេហទំព័រ www.rskynews.com មិនអាច​សុំការបំភ្លឺពីលោកវ៉ា ថន អភិបាលខេត្តក្រចេះបានឡើយនៅរសៀល​ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០បានឡើយ​ដោយទូរស័ព្ឌខល​ចូលគ្មានអ្នកទទួល។ដោយឡែកលោកទ្រី សុភក្រ្ត័​ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះមិនលើកទូរស័ព្ទ៕

ដោយ៖ មិន ហ៊ុន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.