ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​អញ្ជើញ​ផ្តល់​កិ​ត្​តិយស​ប្រ​គល់​សញ្ញា​បត្រ ​និង​វិ​ញ្ញា​បន​បត្រ ​ជូន​និស្សិត​សា​លា​ភូមិន្ទ​រដ្ឋ​បាល​ជិត​៦០០នាក់


រាជធានីភ្នំពេញ  ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបន​បត្រជូន​សិស្សសា​លាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

តាមរបាយការណ៍របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ ក្រៅពីការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សា ក្នុងកម្មវិធីថ្ងៃនេះ ក៏មានប្រកាស​បើកវគ្គបណ្តុះបណ្តាល​សម្រាប់​សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១១ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១នាក់​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាជានិច្ចកាលសម្តេចតែងតែអញ្ជើញមកផ្តល់កិត្តិយសក្នុងពិធីប្រគល់​​​សញ្ញាបត្រ និងបើកវគ្គសិក្សា​ថ្មីដល់សាលាភូមិន្ទរដ្ឋបាលនេះ ដើម្បីអាចអោយសម្តេចមានឱកាសបានចែករំលែក និងផ្តល់នូវដំបូន្មានផ្សេងៗជូនដល់សិស្សមន្ត្រីរាជការ ក្នុងការ​ពង្រឹងប្រសិទ្ធភាពការងារដល់សិក្ខាកាម និងមន្ត្រីរាជការយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបាន​ប្រើប្រាស់តាម​ប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាសតឿនដល់មន្ត្រីរាជការអោយដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន អោយ​ស្រប​ទៅ​តាមបច្ចកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែចេះ​ប្រើនូវបច្ចេកវិទ្យានោះ​អោយបាន​ត្រឹមត្រូវ មានន័យថាដើរអោយទាន់សម័យបច្ចេកវិទ្យាដែរ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន ត្រូវចាត់ទុក​ខ្លួន​ឯង​ជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ មន្រ្តីទាំងអស់ គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជា​មន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំអោយការងាររត់រកយើងនោះទេ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទម ហើយត្រូវចេះគោរពប្រជាពលរដ្ឋ ចេះអោនលំទោន ដូចពាក្យចាស់លោកពោលថា «អោនដាក់គ្រាប់ ងើយស្កក» និងពាក្យមួយទៀត«ពេលនៅអោយគេស្រលាញ់ ពេលចាកចេញអោយគេអាណិត» ។

នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះសំខាន់ៗមួយចំនួនដើម្បីឲ្យមន្ត្រីយើង អនុវត្តការងារ​ទទួលបាន​ជោគ​ជ័យ ដែលក្នុងនោះរួមមានការរៀបចំផែនការអោយបានច្បាស់លាស់ គឺគិតហើយចាំគូរ ការធ្វើបែបនេះយើងអាចវាស់​ស្ទង់ទំហំការងារ​យើងរបស់​យើងបាន។ ត្រូវចេះចាត់តាំងអនុវត្តការងារ និងចុងក្រោយត្រូវចេះត្រៀមឆ្លើយតបទៅនឹងកត្តាចៃដន្យនៅក្នុងពេលដែលកំពុងអនុវត្ត។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីសូមផ្តាំទៅកាន់សិស្សមន្ត្រីរាជការទាំងអស់ចៀសវាងពីការប្រើប្រាស់អំណាចគ្រួសារបក្សពួកនិយម ដូចជាពាក្យថា ប្ដីស័ក្ដិ៣ ប្រពន្ធស័ក្ដិ៤ កូនស័ក្ដិ៥ ដែលកន្លងមកប្រពន្ធ ឬកូនតែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ឬឪពុក ដែលធ្វើអោយបាត់បង់កិត្តិយស ដំណែងប្តី ឬឪពុក ដែលរឿងនេះ បានជះឥទ្ធិពលមិនល្អក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នក​ដែលចេះដោះ​ស្រាយបញ្ហាដែល​កើត​មានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការ​សិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានថតរូបអនុស្សាវរីយ៍​ជា​មួយសិស្ស និស្សិត ប្រកបដោយភាពស្និទ្ឋស្នាលរីករាយបំផុត៕

ប្រភព Facebook សម្តេចតេជោ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.