ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សូម​ស្វា​គមន៍​បង​ប្អូន​​អញ្ជើញ​ដោយ​សេ​រី ​៖ ​សង្វៀន​ជល់​មាន់​មាន​បៀរ​អា​ប៉ោង​របស់​ជាង​តន​ មករា​ ​និង​សិដ្ឋ ​សម​ត្ថ​កិច្ច​បាន​ត្រឹម​ដាក់​ខែ​​ជា​ថ្នូរ​មិន​​បង្ក្រាប?


ខេត្តរតនគីរី ៖ ឈ្មោះជាងតន មករា​ និងឈ្មោះ សិដ្ ឋកំពុងតែល្បីល្បាញពេញបន្ទុកលើទឹកដីខេត្ដរតនគីរី ហើយ​មានឥទ្ធិពលខ្លាំងជាង​ព្រះឥន្ទទៅ​ទៀត ទើបបានជាលោកអភិបាលខេត្ត លោកស្នងការ និងមេប៉េអឹម ខេត្ដរតនគីរី មិនហ៊ានក្បែរទុកអោយ ជាងតន បើកលេងយ៉ាងរំភើយគ្មាន​អាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបទាល់តែសោះ ? ព្រោះអស់លោកសមត្ថកិច្ចនៅក្នុងខេត្តចាត់ទុកជាឆ្នាំងបាយសំរាប់ពួកគាត់ទើបបាន​ជា​រក្សាភាពស្ងៀមស្ងាត់ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថាទីតាំងល្បែងស៊ីសងបៀរ​និងអាប៉ោង​សង្វៀន​ជល់​មាន់ស្ថិតនៅក្នុងក្នុងចំការកៅស៊ូ​ពៅសៀក ស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង និង​ស្ថិតនៅក្នុងព្រៃចំការ១នៅសង្កាត់ឡាបាសៀក ក្រុងបាន​លុងខេត្តរតនគីរី (ដែលថៅកែមានឈ្មោះសិដ្ឋជាមន្រ្តីយោធា) ហើយមានឈ្មោះជាងតនជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះ។

ទីតាំងល្បែងសង្វៀន​ជល់​មាន់ បៀរ អាប៉ោងរបស់លោកសិទ្ធដ៏ធំមួយកន្លែងនេះបានធ្វើការបើកលេងមួយអាទិត្យមកហើយ ដោយរត់ការអោយ​សមត្ថកិច្ចនិង​អាជ្ញាធរអស់ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ ជារៀងរាល់​ថ្ងៃមានអ្នកលេងល្បែងជិះឡាន​ទំនើបៗមកលេងមិនថាពេល​យប់ឬថ្ងៃ​នោះ​ទេពោលគឺស្វាគមន៍ ២៤ម៉ោងលើ២៤ម៉ោងតែម្តង។  រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាក៏ដោយ មិនហ៊ានបង្ក្រាបឡើយ។ហើយល្បែងស៊ីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់ នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយនាក់ទាំងនោះលេង​យ៉ាងអនាធិបតេយ្យ​ដោយ​មិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិ-ឃុំឡើយ។

ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ហើយទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតនដ៏ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបបែបនេះ ? កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យ​បន្តផ្សព្វផ្សាយ​ពន្យល់ប្រជាពលរដ្ឋឲ្យយល់​ដឹង​បន្តទៀតអំពីគោល នយោបាយភូមិ–ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះ​ពាក្យ​ថា​ភូមិឃុំទាំង៩ចំណុច។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្ភពីភាព​អសន្តិសុខនិង​ភាពអសមត្ថភាពនៅក្នុងភូមិ-ឃុំត្រង់ដែលស្ថិតនៅនិងក្រុងខេត្ដរតនគីរីដែលល្បែងស៊ីសងបៀរនិងអាប៉ោងជល់មាន់របស់ជាងតនបាននឹងកំពុងបើកលេងរាល់ថ្ងៃ។

ហេតុនេះហើយប្រជាពលរដ្ឋជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តរតនគីរី និងលោកស្នង​ការ​ខេត្ត​សូម​មេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះ​បង្ក្រាបទីតាំងនេះផងទានដើម្បីចៀស​វាងនូវករណីអំពើចោរកម្មនិង​ភាពអសន្តិសុខ​នៅក្នុងភូមិ-ឃុំ ។

ជុំវិញករណីខាងលើនេះដែរលោកអធិការក្រុងបានលុងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនអាចទាក់ទំនងបាន។ ទោះជាយ៉ាងណាក្ដីពល​រដ្ឋ​រង់​ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតននេះដែរឬទេ? ។ ពាក់ពន្ធ័និងការបើក​សង្វៀន​ជល់មាន់ បៀរអាប៉ោងរបស់ឈ្មោះតននេះអង្គភាពគេហទំព័រ www.rskynews.com យើងមិនអាចសុំការបំភ្លឺបានឡើយពីលោកស្នងការ យិន ចំណន

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.