ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លទ្ធ​ផល​ការ​ងារ​មនុស្ស​ធម៌ ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំពេញ​ក្នុង​សប្តាហ៍​ទី១ ខែកុម្ភៈ ឆ្នាំ២០២០!


រាជធានីភ្នំពេញ ៖ ក្នុងសប្តាហ៍ទី១ (គិតពីថ្ងៃទី០១ ដល់ថ្ងៃទី០៧) ដើមខែកុម្ភៈ ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញ​ការងារមនុស្សធម៌មួយចំនួនក្នុងសង្គមក៏ដូចជាក្នុងអង្គភាពផ្ទាល់ ជាក់ស្តែងរួមមាន៖

១/ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្តល់នូវថវិកានិងគ្រឿងឧបភោគបរិភោគ ជួយដល់អ្នកទីទាល់ក្រ ចាស់ជរាទុរគត់ និងសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺ សរុបរួមមាន ថវិកាចំនួន ២៣លានរៀល, អង្ករ ៣១ការ៉ុង រួមជាមួយ ទឹកសុទ្ធ, ភេជ្ជៈ, ទឹកត្រីទឹកស៊ីអីវ និងផ្លែឈើស្រស់ ជាច្រើនទៀតដូចខាង
ក្រោម៖

-បានដឹកនាំក្រុមការងារ និងនាំយក ថវិកា១០លានរៀល ទឹកសុទ្ធ៤ កែស ភេសជ្ជ: ៤កែស ចុះសួរសុខទុក្ខលោកស្រី ពុធ វណ្ណ: ចៅសង្កាត់រងទី១   សង្កាត់ព្រែកកំពឹស ដែលមានជម្ងឺធ្ងន់ធ្ងរ ( មហារីកសុដន់ ) សម្រាកនៅគេហដ្ឋាន រងចាំបាច់គីមីគ្រប់ចំនួន៦ដង (២១ថ្ងៃបាញ់ម្តង) រួចទើប​ធ្វើ​ការវះកាត់។

-បានដឹកនាំក្រុមការងារ និងនាំយកថវិកា ២លានរៀល ទឹកសុទ្ធ០៤កែស ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខ​ទុក្ខលោក​ឧត្តម​សេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត។

-បានដឹកនាំការងារ និងនាំយកថវិកា ៦លានរៀល ទឹកសុទ្ធ០៤កែស ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់១កន្ត្រក ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺធ្ងន់ធ្ងរ និងកាត់ជើងម្ខាង សម្រាកព្យាបាល នៅមន្ទីរពេទ្យ​កាល់ម៉ែត ព្រមជាមួយគ្នានោះ បានជូនថវិកា ២០ម៉ឺនរៀល ភេសជ្ជ: ២កែស ជូនដល់អ្នកជម្ងឺម្នាក់ផ្សេងទៀត ដែលនៅសម្រាកក្បែរគ្នា ជាមួយលោកវរសេនីយ៍ទោ អៀង សាក់ឡូ។

-បានចាត់ក្រុមការងារនាំយកថវិកា ២លានរៀល ទឹកសុទ្ធ ៤ កែស ភេសជ្ជ: ៤កែស ផ្លែឈើស្រស់ ១កន្ត្រក ចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក ជា ច័ន្ទឡា ជំនួយការការិយាល័យហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

– បានចាត់ក្រុមការងារ នាំយកថវិកាសរុប ២លាន៤០ម៉ឺនរៀល និងអង្ករ២៨ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូនគ្រួសារទីទាល់ក្រនិងទុរគត់ជន ចំនួន១៦គ្រួសារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– បានចាត់ក្រុមការងារនាំយកថវិកា ២០ម៉ឺនរៀល អង្ករ ១ការ៉ុង ជារៀងរាល់ខែ ប្រគល់ជូន គ្រួសារទីទាល់ក្រ ១គ្រួសារនៅ សង្កាបគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

-បានចាត់ក្រុមការងារនាំយក ថវិកា ៤០ម៉ឺនរៀល, អង្ករ ០២ការ៉ុង, ទឹកសុទ្ធ០២កែស, ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ ទៅចូលរួមរំលែកទុក្ខ និងចូល​បុណ្យសពទី១៥៥ នៃគ្រួសារពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ដោយមិនមានការរើសអើង។ សពឈ្មោះ ស សង្ហា ភេទប្រុស អាយុ៤៩ឆ្នាំ ទទួលមរណភាពដោយជម្ងឺគាំងបេះដូង។

២/លោកវរ:សេនីយ៏ឯក ព្រំ សក្ដា័ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ អមដំណើរ ដោយ មេបញ្ជាការរងនិងសមាជិក អាវុធហត្ថខណ្ឌសែនសុខ ជាច្រើនរូប បានចុះសួរសុខទុកលោកវរ:សេនិយ៏ត្រី ប៉ែន សុភក្រ័ មេបញ្ជាការរង អាវុធហត្ថខណ្ឌ សែនសុខ ដែលបាន​សម្រាកព្យាបាលជម្ងឺនៅមន្ទីពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ និងបាននាំយកថវិកា ចំនួន១,២០០,០០០៛, ទឹកសុទ្ធចំនួន០២កែស, ទឹកដោះ​គោ០៣យួរ ជាអំណោយសួរសុខទុក្ខ។

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.