ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជន​​សង្ស័យ​​ជា​​ខ្មាន់​​កាំ​​ភ្លើង​​បាញ់​​៦​​គ្រាប់​​រំដោះ​​ម៉ូ​តូ​​នៅ​​ហាង​​ម៉ា​​ស្សា ​លី​លី ​ត្រូវ​បាន​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​​ក្រ​បួច​បាន​ហើយ


រាជធានីភ្នំពេញ ៖​ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គឺរយៈពេល៦ថ្ងៃ ជនដៃដល់ដែលជាខ្មាំន់កាំភ្លើង ត្រូវបានកម្លាំង អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវ​ជ្រាវជាបន្តបន្ទាប់រហូតឈានដល់ធ្វើការកំណត់មុខសញ្ញាដែលរត់គេចខ្លួនទៅខេត្តកោះកុង ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅ​សហ​ការជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

គួររំលឹកថាកាលពីយប់ម៉ោង ៧និង៥០នាទី ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ នៅចំណុចហាងម៉ាស្សាកោសជប់ ឈ្មោះ(លី លី) ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឈ្លោះប្រកែកគ្នារវាងភ្ញៀវជាមួយនារីម៉ាស្សាឈានទៅដល់ការផ្ទុះអាវុធ ចំនួន ០៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញពីហាងម៉ាស្សា ព្រោះតែគ្មានលុយឲ្យថ្លៃម៉ាស្សា បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ជាខ្លាំង។

តាមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា បានសារភាពឲ្យដឹងថា ដើមហេតុ​ដែល​នាំឲ្យរូបខ្លួនបាញ់នោះគឺដោយសារដំបូងឡើយ នៅថ្ងៃកើតហេតុ រូបគេមិនស្រួលខ្លួនរសេះរសោះ ក៏សម្រេចចិត្តទៅកោស​ខ្យល់នៅហាងម៉ាស្សា​ខាង​លើ នៅពេលដែលចូលដល់ក្នុងបន្ទប់ ខ្លួនបានដោះអាវឲ្យគេកោសខ្យល់ស្រាប់តែនារីកោសខ្យល់ដែលចូលក្នុងបន្ទប់ជាមួយ បានស្ទាបអង្អែល​ខ្លួន​ប្រាណ និងលូកដៃចាប់ប្រដាប់ភេទរបស់ខ្លួន ហើយរូបខ្លួនក៏មើលមុខនារីនោះដឹងថាជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) រូបខ្លួនមិនចូលចិត្ត​ក៏បានហាម​ឃាត់និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការប្រតាយប្រតប់គ្នាដាច់ឡេវអាវរហែកនិងដាច់សាច់បំពង់ក ព្រោះតែនារីខ្ទើយ​នោះខ្វាច​នឹងក្រចក ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានចេញក្រៅបន្ទប់ បម្រុងយកម៉ូតូចេញពីកន្លែងកើតហេតុ តែអ្នកនៅក្នុងហាងមិនព្រមឲ្យយកម៉ូតូចេញ និង​ទាម​ទារលុយចំនួន១០ម៉ឺនរៀល ហើយរូបខ្លួនសុំសម្រួលត្រឹម១ម៉ឺន៥ពាន់រៀល តែអ្នកនៅហាងម៉ាស្សានោះមិនព្រម ទើបពេលនោះរូបខ្លួនខឹងខ្លាំង ក៏​សម្រេចចិត្តទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គម្រាមនៅកន្លែងកោសខ្យល់ចំនួន ០៦គ្រាប់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។

ក្រោយ​ពេល​បាញ់រួចរូបខ្លួនបានយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យមានគេដឹង រួចក៏ទៅសម្ងំលាក់ខ្លួនគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សី​កែវ១យប់ បន្ទាប់មកគេចទៅលាក់ខ្លួននៅខេត្តឧត្តមមានជ័យ៤ថ្ងៃ ក្រោយមកបានប្តូរមកលាក់ខ្លួននៅខណ្ឌឬស្សីកែវវិញបាន០២ថ្ងៃ ចុងក្រោយ​បានរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ ទោះបីជន​សង្ស័យ​មានភាពវៃឆ្លាតយ៉ាងណាមុននិងក្រោយ នៅតែមិនអាចរត់រួចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចដដែល៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.