ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​ក្រុម​ សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជន​សម្តេចតេជោ ហៅកាត់ថា (TYDA ) ដែលពិធីនេះ បានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ សមាគមនេះ បានចុះធ្វើសកម្មភាព មនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជា​មួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង​សំដៅជំរុញឲ្យសេវា​សុខភាព​សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង ចំពោះការជួបសំណេះសំណាលជា មួយសមាជិក សមាជិកា នៃសមាគមគ្រូពេទ្យ សម្តេចតេជោ នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមគ្រួសារសម្តេចតេជោ ជាពិសេសកូនៗរបស់​សម្តេចផ្ទាល់​តែងតែ ធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ដែលក្នុងនោះមានដូចជា មូលនិធិបាយ័ន ដែលមានសកម្មភាព ជួយដល់ជីវភាពកងទ័ពតាមព្រំដែន ការសាងសង់ផ្ទះជូនដល់ជនចាស់ជរា និងសកម្មភាពមនុស្សធម៌មួយចំនួនទៀត។ ក្រោយមកទៀតក៏មានការបង្កើតជា​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ​ឡើងដែលបានធ្វើសកម្មភាពជាបន្តបន្ទាប់ក្នុងការជួយដល់វិស័យសុខាភិបាលដើម្បីថែទាំសុខុមាភាពដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរំលឹកពីការវិវឌ្ឍន៍នៃវិស័យសុខាភិបាល ដែលកន្លងមកបានឆ្លងកាត់នូវការលំបាកជាច្រើន ទម្រាំ
មាន​ការរីកចម្រើនដូចសព្វថ្ងៃនេះ។ ពេលដែលប្រទេសយើងជួបនូវសង្គ្រាមក្នុងអតីតកាល គឺយើងមិនមានបច្ចេកវិទ្យាសុខាភិបាល ឬថ្នាំ​សង្កូវ​អ្វីល្អៗសម្រាប់ព្យាបាលជំងឺនោះទេ ក៏ប៉ុន្តែក្រោយពីប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញមក កម្ពុជាបានរៀប​ចំប្រព័ន្ធ​សុខាភិបាលឲ្យមានលក្ខណៈកាន់តែល្អប្រសើរជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនទាំងឡាយ ដែលកន្លងមកបានចូលរួមចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបណ្តាមន្ទីរពេទ្យនានាដែលបានចូលរួមផ្តល់គ្រូពេទ្យស្ម័គ្រចិត្តដើម្បីចុះជួយព្យបាលជំងឺជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ ចាប់តាំង​ពីការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះមក គឺបានទទួលព្យាបាលជំងឺជូន ប្រជាពលរដ្ឋក្រីក្រប្រមាណជាង ២៤ ម៉ឺននាក់ផងដែរ ជាពិសេស​ផ្តោតលើជំងឺមហារីក។ កន្លងមកនេះ ក៏មានការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសកូរ៉េទៀតផង។ តាមរយៈសកម្មភាពទាំងនេះ ក៏បានផ្តល់​ឱកាសដល់និសិ្សតពេទ្យក្នុងការចុះធ្វើកម្មសិក្សា និងដកស្រង់បទពិសោធន៍ផ្សេងៗ ក្នុងពេលដែលចុះទៅព្យាបាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សម្តេចតេជោ មានមោទនភាព និងគាំទ្រសកម្មភាពនេះជាបន្តទៀត។

ដើម្បីអោយការងារ TYDA កាន់តែមានប្រសិទ្ឋភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួន:
១)បន្តការខិតខំលើការងារនេះបន្តទៀត ជាពិសេសបង្កើនឧបករណ៍បរិក្ខារពេទ្យសម្រាប់បម្រើសកម្ម ភាពទាំងនេះ ហើយត្រូវធ្វើយ៉ាងណាឲ្យសកម្មភាពនេះបានទៅដល់កម្មករតាមរោងចក្រផងដែរ។

២)ត្រូវពង្រឹងសមត្ថភាពពេទ្យ និងវិជ្ជាជីវៈពេទ្យឲ្យបានត្រឹមត្រូវ និងល្អប្រសើរក្នុងការបម្រើសេវាសុខុមាលភាពជូនប្រជាពលរដ្ឋ។ ត្រូវចូលរួមពង្រឹកសីលធម៌គ្រូពេទ្យគ្រប់ទីកន្លែងដើម្បីធ្វើឲ្យវិស័យនេះ កាន់តែមានប្រសិទ្ធភាព។

៣)សូមកុំទុកអ្នកជំងឺដែលមកព្យាបាលនៅកន្លែងយើងហើយដោយមិនបានព្យាបាល។ ត្រូវតែបញ្ជូនអ្នកជំងឺទៅពេទ្យណាដែលអាចជួយស្រោចស្រង់គាត់បាន និងយកចិត្តទុកដាក់ឲ្យបានដិតដល់។

៤)ត្រូវព្យាបាលអ្នកជំងឺដោយមិនប្រកាន់និន្នាការនយោបាយនោះទេ មិនថាអ្នកជំងឺនោះមកពីបក្ស ណានោះទេ គឺត្រូវតែខិតខំយកចិត្តទុកដាក់ព្យាបាលឲ្យបានជាសះស្បើយ។

៥)បន្តសហការជាមួយដៃគូរប្រទេសនានាដែលគេចង់ជួយ ពីព្រោះជួនកាលប្រទេសជាដៃគូរមាន បច្ចេកទេសល្អៗដើម្បីជួយលើវិស័យនេះអោយកាន់តែល្អប្រសើរ ដូចច្នេះត្រូវមានការសហការគ្នាជាមួយដៃគូរបរទេសជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ សមាជិក សមាជិកា ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសូមខិតខំអនុវត្តន៍ការងារមនុស្សធម៌នេះឲ្យបានកាន់តែល្អ នឹងទទួលបានជោគជ័យជាបន្តទៀត៕

ប្រភពពី Facebook សម្តេច ហ៊ុន​ សែន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.