ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ឧត្តម​សេ​នីយ៍​ឯក ​រ័ត្ន​ ស្រ៊ាង ​មេ​បញ្ជា​ការ​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ ​ចុះ​សួរ​សុខ​ទុក្ខ​សមា​ជិក​ក្រោម​ឱ​វាទ​ដែល​​មាន​​ជម្ងឺ!


រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជា​ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោ មេញ្ជាការរង នាយរងសេនាធិការ នាយការរិយាល័យ និងបងប្អូននាយ អាវុធហត្ថជា ច្រើនរូប ទៀត បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺ ប្រចាំ​កាយ​ធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី។ យោងតាមហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ផ្សាយនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកា៥លាន៤០ម៉ឺនរៀល ភេសជ្ជៈ០៧កេះ ផ្លែឈើស្រស់ ០១ កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល។ ក្រៅពីនោះលោកឧត្តមសេនី​យ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសំណេះសំណាលសួរសុខទុក្ខដល់អ្នកជម្ងឺផ្សេងទៀត ដែលនៅសម្រាកព្យាបាលក្បែរគ្នាចំនួន០៦នាក់ និងបានជូន​អំណោយ​ក្នុងម្នាក់ៗទទួលបានភេសជ្ជ: ០២កេះ និងថវិកា១០ម៉ឺនរៀលផងដែរ៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.