ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​​អគ្គ​ម​ហា​ព​ញា​ចក្រី ​ហេង ​សំរិន ​ជួប​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​ប្រធាន​រដ្ឋ​ស​ភា​នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​ធិ​ប​តេយ្យ​​ឡាវ


ទីក្រុងកង់បេរ៉ា (ប្រទេសអូស្រ្តាលី) ៖ បន្ទាប់ពីបានទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋវៀតណាមហើយ នៅព្រឹកថ្ងៃទី១៥ មករានេះ សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណ​រដ្ឋប្រជា​ធិបតេយ្យ ប្រជាមានិតឡាវនៅវិមានរដ្ឋសភាអូស្រ្តាលី ខណៈសម្តេចនិងលោកជំទាវបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា។​ យោងតាមទំព័រហេ្វសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិរវាងរដ្ឋាភិបាលប្រទេសប្រទេសទំាងពីរដែលបានអនុវត្តកន្លងមក ជា​ពិសេស​លទ្ធផលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីនេះ បានផ្តល់នូវផ្លែផ្កា ដែល បម្រើ​ដល់​ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។ នាយករដ្ឋមន្រ្តីកម្ពុជានិងឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងដល់កម្រិតជា​ដៃគូរ​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបសមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់ព្រមលើ គម្រោងទិញ​ថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនី ដោយធ្យូងថ្មពីឡាវមានអនុភាព២៤០០MW(ម៉េហ្គាវ៉ាត់)។ គម្រោងនេះ បានចូលរួមក្នុងការអភិវឌ្ឍ​សេដ្ឋ​កិច្ចនិងសង្គមទំាងប្រទេសទំាងពីរ។

លោកជំទាវ ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភាជួយជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត ជា​ពិសេស​​​​ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕

ដោយ ៖ វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.