ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​អគ្គ​ម​ហា​ព​ញា​ចក្រី ​ហេង ​សំរិន ​ទទួល​ជួប​ស​វ​នា​ការ​ជា​មួយ​អនុ​ប្រ​ធាន​រដ្ឋ​ស​ភា​វៀត​ណាម​នៅ​ក្នុង​ប្រទេស​អូ​ស្ត្រាលី


ទីក្រុងកង់បេរ៉ា(ប្រទេសអូស្ត្រាលី) ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឆ្លៀតពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ​វេទិកា​សភា​អាស៊ី-​ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី ទទួលជួបសវនាការជាមួយលោកជំទាវ តុង ធីហ្វុង អនុប្រធានរដ្ឋសភា នៃសាធារណ​រដ្ឋសង្គម​និយមវៀតណាម នាព្រឹកថ្ងៃទី១៥ ខែមករា នៅវិមានរដ្ឋសភា អូស្ត្រាលី។ យោងតាមទំព័រហេ្វសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ។

ក្នុងជំនួបនេះ លោកជំទាវអនុប្រធានរដ្ឋសភាវៀត ណាម បានគោរពអញ្ជើញសម្តេចប្រធាន ទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំមួយចំនួន ដែលសភាវៀតណាម រៀបចំធ្វើនៅក្នុងឆ្នាំ២០២០នេះ មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀតណាមនិងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ និងកិច្ចប្រជុំអាស៊ាន- អាយប៉ា ជាដើម។

តាមរយៈសម្តេចប្រធាន លោកជំទាវ តុង ធីហ្វុង ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូលរួមកិច្ចប្រជុំ មួយចំនួនទៀតនៅក្នុងឆ្នាំ២០២០ នោះដែរ មាន​កិច្ចប្រជុំស្តីពីវប្បធម៌ និងអប់រំ សេដ្ឋកិច្ច។ លោកជំទាវ អនុប្រធានរដ្ឋសភាវៀតណាម បានកើតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ​លើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF)របស់សភាកម្ពុជាកាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាងខ្លឹមសារ និងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើររបស់ភាគីវៀតណាមដោយបានប្រគល់ភារកិច្ចជូនក្រុមការងារ​ដើម្បីធ្វើទំនាក់ទំនង​ជាមួយភាគីវៀតណាមបន្ត។

សម្តេច បានសម្តែងក្តីរីករាយចំពោះ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រទេសទំាងពីរមាន​ការរីកចម្រើនជា​លំដាប់​ដែលមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគី ឈានជិតដល់ចំនួន ៥ពាន់លានដុល្លារនោះហើយ។ ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេស​ទំាង​ពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សភាកម្ពុជា និងវៀតណាមបានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការចូលរួមកិច្ចប្រជុំ​APPF ក្នុងប្រទេសអូស្រ្តាលីនេះ ជាដើម៕

ដោយ ៖ វិបុល


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.