ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​អគ្គ​មហា​ព​ញា​ចក្រី ​ហេង ​សំរិន​ ជួប​ពិ​ភាក្សា​ការ​ងារ​ទ្វេ​ភា​គី​ជា​មួយ​ឯក​ឧត្តម​ តូនី ​ស្មីត​ ប្រ​ធាន​រដ្ឋ​សភា​អូស្ត្រា​លី ​ដើម្បី​ពង្រឹង​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​សភា​ប្រ​ទេស​ទំាង​ពីរ


ទីក្រុងកង់បេរ៉ា(ប្រទេសអូស្រ្តាលី) ៖ កំឡុងពេលដឹកនាំគណៈប្រតិភូសភាចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេស​អូស្រ្តាលី នៅព្រឹកថ្ងៃទី១៤ ខែមករា នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម តូនី ស្មីត (Tony Smith) ប្រធានរដ្ឋ សភាអូស្រ្តាលី និងជាប្រធានAPPF លើកទី២៨ នៅវិមានរដ្ឋសភាអូស្រ្តាលីដើម្បីពង្រឹងកិច្ចសហប្រតិការ សភាប្រទេស​ទំាងពីរឲ្យកាន់តែរឹងមាំឡើង។ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្សព្វផ្សាយនាព្រឹកថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២០ ។

ឯកឧត្តមប្រធានរដ្ឋសភាអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋដែលបាន ដឹកនាំគណៈប្រតិភូសភាកម្ពុជាមក ចូល រួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ អូស្រ្តាលី បានសិក្សានិងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ចប្រជុំAPPF លើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់របស់សភាអូស្រ្តាលីនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និង សកលលោក។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសារបង្ហាញសារៈសំខាន់ ពីកិច្ចសហប្រតិ បត្តិការល្អនូវសមាជិកAPPF ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា។ បច្ចុប្បន្នអូស្រ្តាលី ជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ស្ទើរគ្រប់វិស័យ។

ឆ្លៀតឱកាសនេះ សម្តេចបានស្នើសភា និងរដ្ឋាភិបាល អូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជម្រុញវិនិយោគ និងទេសចរណ៍ពី អូស្ត្រាលី ទៅកម្ពុជា និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជានិងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិត កម្ពុជាមកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍន៍ នៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្ស ជាចាំបាច់ ។

សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា និងចូលរួម កិច្ចប្រជុំភាពជាដៃ គូសភា អាស៊ី – អ៊ឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើនិងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមមានក្តីរីករាយ ចំពោះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។

សូមជម្រាបថានៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកង់បេរ៉ា នេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារផ្លូវការនិងក្រៅ ផ្លូវការជាប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភា កម្ពុជានិងបណ្តាប្រទេសជាមិត្ត៕

ដោយ ៖ វិបុល

 


Filed in: នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.