ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​​អគ្គ​ម​ហា​ព​ញា​ចក្រី ​ហេង ​សំរិន ​ប្រធាន​​រដ្ឋ​សភា​និង​គណៈ​ប្រ​តិ​ភូ​អញ្ជើញ​ដល់ទី​​ក្រុង​កង់​​បេ​​រ៉ា​ប្រ​ទេស​អូ​ស្ត្រា​លី​ដោយ​សុវត្ថិ​ភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រ​ជុំ ​APPF


ទី​​ក្រុង​កង់​​បេ​​រ៉ា​ (ប្រ​ទេស​អូ​ស្ត្រា​លី)​ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានអញ្ជើញ​ដល់ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដោយសុវត្ថិភាព នារសៀលថ្ងៃទី១២ ខែមករានេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) តបតាមការអញ្ជើញពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសអូស្ត្រាលី។​ យោងតាមហ្វេសប៊ុកផ្លូវការរបស់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

សភាប្រទេសអូស្ត្រាលី រួមជាមួយស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអូស្ត្រាលី និងប្រជាពលរដ្ឋខ្មែរ រស់នៅទីក្រុងកង់បេរ៉ា ជាច្រើន​បាន​អញ្ជើញមកទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភាដល់ព្រលានយន្តហោះដោយក្តីគោរពស្រឡាញ់និងនឹករលឹកជាខ្លាំង។

សភាប្រទេសអូស្ត្រាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺបន្តពីរដ្ឋសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រ​ជុំ​APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប។ កិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៨នឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃ ទី១៣ មករា ស្អែកនាវិមានរដ្ឋសភាអូស្ត្រាលី ក្រោមអធិបតីភាព ឯកឧត្តម ដាវិត ហ្គ័រលី អគ្គទេសាភិបាលអូស្ត្រាលី និងឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធាន APPF លើកទី២៨ ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់»។

ក្នុងនាមប្រធានAPPF លើកទី២៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធី បើកកិច្ចប្រជុំផ្លូវការលើកទី២៨​នេះ។ បន្ថែមពីនេះ សភាអូស្ត្រាលី បានអញ្ជើញសភាកម្ពុជា ចែករំលែកបទពិសោធន៍ពីការដឹកនាំនិងរៀបចំកិច្ចប្រជុំ APPFលើកទី២៧ នៅក្នុងកិច្ច​ប្រជុំគណៈកម្មាធិការប្រតិបត្តិទៀតផង៕

ដោយ ៖ វិបុល

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.