ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​អូ​ស្ត្រាលី​ច្រើន​កុះ​ករ​មក​ទទួល​ស្វាគមន៍​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ នៅ​ព្រ​លាន​យន្តហោះ​នា​រដ្ឋ​ប្រីស​បេន​​(Brisbane)​


រដ្ឋប្រីសបេន (Brisbane) ៖  មានប្រជាពលដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សាប្រទេសអូស្ត្រាលីជាច្រើន បានអញ្ជើញមកទទួលស្វាគមន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិនារដ្ឋ Brisbane នាប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី១២ ខែមករា នេះ ក្នុងពេលសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា មកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើក ទី២៨ នៃវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅប្រទេសអូស្រ្តាលី ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្សព្វផ្សាយនាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះ។

ប្រជាពលរដ្ឋបានបង្ហាញការគោរព នឹករលឹក និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា រួមជាមួយឥស្សរជនថ្នាក់ដឹកនាំទាំងអស់ ដែល បានលះបង់កម្លាំងកាយ និងបញ្ញាចូលរួមរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត រហូតប្រទេសជាតិ បានកសាង ស្តារ និងអភិវឌ្ឍន៍រីកចម្រើន ហើយ ទទួលសាទរពីគ្រប់មជ្ឈដ្ឋានពីសុខសន្តិភាពពេញលេញ និងជីវភាពប្រជាជនសម្បូរសប្បាយដូចសព្វថ្ងៃ។

ប្រជាពលរដ្ឋរស់នៅរដ្ឋប្រីសបេន បានជម្រាបសម្តេចថាពួកគាត់មិនចង់ឱ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមទៀតឡើយ ហើយពួកគាត់សូមគាំទ្រដល់ ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកើតចេញពីប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹក ជម្រាប ប្រជាពលរដ្ឋពីដំណើរតស៊ូ របស់សម្តេច នៅក្នុងការរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅ ប៉ុលពត តាមរយៈកម្លាំងតស៊ូ២ធ្នូ១៩៧៨ ដែលនាំមកនូវជ័យជំនះ លើពួកខ្មែរ ក្រហម នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

សូមជម្រាបថា បន្ទាប់ពីឈប់សម្រាកដើម្បីផ្លាស់ប្តូរ ជើងយន្តហោះ នៅBrisbane នេះហើយសម្តេចប្រធានរដ្ឋសភា និងបន្តដឹកនាំគណៈប្រតិភូ នឹង​អញ្ជើញទៅកាន់ទីក្រុងកង់បេរ៉ា កន្លែងដែលប្រារព្ធកិច្ចវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) បន្តទៀត៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.