ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​សំ ​សៅ ​ប្រ​ធាន​ស្នាក់​ការ​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​និង​សិទ្ធិ​ពល​រដ្ឋ​កម្ពុ​ជា​ប្រ​ចាំ​ស្រុក​ស្វាយ​លី​រង​ការ​ចោទ​ប្រ​កាន់​ពី​ពល​រដ្ឋ​ថា​ដាក់​កុង​ត្រូល​​និង​ប្រើ​ប្រាស់​រថ​យន្ត​ចាំ​ប្រ​ដេញ​ស្ទាក់​ឡាន​ដើម្បី​ទារ​ប្រាក់!!​​!


ខេត្តសៀមរាប៖  ប្រជាពលរដ្ឋដែលប្រកបរបរកដឹងអុសនិងធ្យូង រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់តាមស្រុកស្វាយលើ បានចោទប្រកាន់លោក សំ សៅ ប្រធានស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ ថាបានដាក់កុងត្រូល និងដេញស្ទាក់ឡានពួកគាត់ដើម្បី​ទារ​ប្រាក់ ដែលជាដើមហេតុបង្កអោយមានការភ័យខ្លាចជាដើមក្នុងការធ្វើដំណើរតាមដងផ្លូវ។ យោងតាមហ្វេសប៊ុកឈ្មោះ Phykim Sey ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០។

តាមប្រភពពីប្រជាពលរដ្ឋដឹកអុសម្នាក់បានប្រាប់ថាជារៀងរាល់ថ្ងៃគាត់ឃើញមានរថយន្ត និងម៉ូតូបានបើកចេញពីទីស្នាក់ការអង្គការខាងលើនោះ​ប្រដេញតាមឡានឬគោយន្តឆ្នៃដែលបានដឹក​អុសនិងឈើកែច្នៃ នៅលើដងផ្លូវនៃស្រុកស្វាយលើ ដើម្បីទារលុយពីអ្នកដឹកអុស ដឹកធ្យូង និង​ រថយន្ត​ឈ្នួលដឹកមនុស្សជាដើម ។

ចំណែកអ្នករត់តាក់ស៊ីប្រភេទសាំយុងម្នាក់ទៀត ក៍បានផ្តល់ព័ត៍មានថា ខ្លួនធ្លាប់បានទទួលរងការប្រដេញស្ទាក់ ដោយក្រុមរបស់លោកប្រធាន អង្គការ​​បរិស្ថាន​ខាងលើនោះច្រើនដងមកហើយ។ រាល់ពេលឃាត់រថយន្តរបស់ខ្លួន គឺមានមនុស្ស៣ទៅ៤នាក់ ដែលប្រើប្រាស់ឯកសណ្ឋាន​ស្រ​ដៀងមេព្រៃនិងស៊ីវិល ដោយចោទសួរគាត់ថាមានដឹកឈើដែរឬអត់?។ ប្រភពបន្តថាការប្រដេញស្ទាក់រថយន្តនេះ មិនថាពេលថ្ងៃឬយប់ទេ ដោយ​ធ្វើអោយអ្នកជិះក្នុងរថយន្តមាន​ភ័យខ្លាចយ៉ាងខ្លាំងរហូតដោយចោទ​សំណួរថា ៖ ទី១ បើមានការគ្រោះថ្នាក់តើនណាជាអ្នកទទួលខុសត្រូវ, ទី២ បើមិនមែនជាសមត្ថកិច្ចជំនាញពិតប្រាកដ អាចជាក្រុមចោរប្លន់ក៍ថាបាន។ ជាមួយគ្នានោះ បុរសខាងលើ ក៍បានទទូចសុំអោយអាជ្ញធរមានសមត្ថកិច្ច ពិនិត្យ ហើយបើសិនជាអាច គួរបញ្ឈប់ការដាក់កុងត្រូលរបស់អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ ដែលសម្រា​ប់​ចាំប្រដេញស្ទាក់រថយន្ត​បែបនេះទេ។

រាល់ការចោទប្រកាន់របស់ពលរដ្ឋខាងលើនេះ លោក សំ សៅ ប្រធានស្នាក់ការអង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជាប្រចាំស្រុកស្វាយលី បានឆ្លើយថាក្រុមការងាររបស់លោកពិតជាបានដេញឡានមែនពេលមានគេរាយការណ៍ថាសង្ស័យឡានមានដឹកឈេឺ តែមិនបានឃាត់ទេ គ្រាន់តែ​ពិនិត្យនិងថតយករូបភាព ឯរឿងលុយ​ក៍យកតិច​តួច​ប៉ុណ្ណោះ។ លោកប្រធានអង្គការខាងលើដែលជាជនជាតិវៀតណាមរូបនេះ បញ្ជាក់ថា ទោះ​ខ្លួនជាវៀតណាមក៏ដោយ តែមិនដែលប្រកាន់ពូជសាសន៍អីទេ គឺជួយពលរដ្ឋពេលមានលំបាកដូចតែគ្នា ហើយលោកបន្ថែមថាទីស្នាក់ការ របស់​លោកទោះបីទើបលើកស្លាកត្រឹមរយះពេល៥ខែ​ តែមាន ច្បាប់ពីក្រសួងនិងខេត្ត។

ដោយឡែកមេភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ លោកស្រី អ៊ា បា បានឲ្យដឹងតាមទូរសព្ទ័ថា ករណីអង្គការខាងលើនេះ អ្នកស្រីក៍បាន​ឃើញ​ថាពួកគាត់ចុះមកអនុវត្តន៍ការងារនេះ វាហាក់លើសពីច្បាប់អីចឹងមែន។ ព្រោះពលរដ្ឋបានរាយការណ៍មកគាត់ថាគ្រាន់តែពលរដ្ឋដឹកអុស ក៏បើក​ឡានដេញកាក់យកលុយ ហើយពលរដ្ឋឲ្យលុយ១០០០០រៀល អត់យកទេ។ ក្នុងនាមអាជ្ញាធរមូលដ្ឋានអ្នកស្រីស្នើឲ្យស្ថាប័ន ពាក់ព័ន្ធ​មេត្តា​ជួយ​ចាត់ការករណីបែបនេះផង ព្រោះអង្គការប្រភេទនេះមិនដែលមានអីជួយដល់ពលរដ្ឋនោះទេផ្ទុយទៅវិញ គឺមានតែធ្វើបាប​ពលរដ្ឋ​បន្ថែមទៀត តាមបែបប្រដេញស្ទាក់ឡានជំរិតទារប្រាក់តែប៉ុណ្ណោះ។

ចំណែកលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ក៍បានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាកុងត្រូលជជុះនៅតាមដងផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ស្រុក​ស្វាយលើ លោកនឹងមានចំណាត់ការ តាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងបុគ្គលណាដែលធ្វើខុសច្បាប់នោះឡើយ។​

ទោះជាបែបនេះក្តី ក៍ពលរដ្ឋក្នុងមូលដ្ឋាន នៃស្រុកស្វាយលើ ទទូចសុំកុំអោយអង្កការមួយនេះដាក់ឡានចាំ ប្រដេញស្ទាក់ចាប់ និងគំរាម​​យក​លុយ​ពីពលរដ្ឋដែលរកសុីដឹកផល់អនុផលព្រៃឈេឺបន្តិចបន្តួច។ ប្រជាពលរដ្ឋអំពាវនាវទៅ ឯកឧត្តមទៀសីហា អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប​មេត្តាចុះមើលស្ថានភាពអង្គការមួយនេះផងកុំឱ្យអង្គការខាងលើមានចិត្តអំនួតអួតអាងទារប្រាក់ពីប្រជាពលរដ្ឋដឹកអុសបន្តិចបន្តួចជាលក្ខណៈគ្រួសារដើម្បីចិញ្ចឹមជីវភាពគ្រួសារផងនោះ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.