ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ម្តាយ​បង្កើត​របស់​ក្មេង​ប្រុស​ម្នាក់​បាន ​រិះ​គន់​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​បង្អែក​ខេត្ត​រតនៈ​គិរី​​ ថាខ្វះ​ការ​ទទួល​ខុស​ត្រូវ​បណ្តាល​អោយ​កូន​របស់​គាត់​បាន​ស្លាប់


ខេត្តរតនគិរី ៖ ​ឪពុកម្តាយក្មេងប្រុសម្នាក់បានចោទប្រកាន់ទៅលើគ្រូពេទ្យបង្អែកខេត្តចាក់ថ្នាំខុសបច្ចេកទេសបណ្តាលអោយកូន​ប្រុស​អាយុទើបតែ១ខួប​របស់គាត់​​បានស្លាប់​គួរអោយសង្វេកជាទីបំផុតក្នុងកណ្តាបដែរបស់​គ្រុមគ្រូទេព្យ  ហេតុការណ៍នេះ​បានកើតឡើង
នៅ​ក្នុងមន្ទីរពេទ្យបង្អែកខេត្តនៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨វេលា​ម៉ោង២និង​៣០នាទី​រសៀល។

ក្នុងករណីនេះត្រូវបានលោកស្រី ទិត្យ ស្រីលាភ និងលោកហេង រស្មី រស់នៅភូមិយោល ឃុំអូរជុំ ស្រុកអូរជុំ បាន​អោយដឹង​ថាកូន​ប្រុស​គាត់ឈ្មោះហេង លីហួ អាយុ១ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យខាងលើពួកគាត់ជាឪពុកម្តាយមានការសង្ស័យ​និងខឹង​សម្បាលទៅលើបុគ្គលិក​មន្ទីរពេទ្យ ពួកគាត់បានបន្តទៀតថាគាត់បានយកកូនគាត់ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សរុបបាន៤ថ្ងៃ ដោយកូនគាត់មានជំងឺរាគយកទៅដល់ថ្ងៃទី១គ្រូពេទ្យអោយសម្រាក់នៅបន្ទប់សង្គ្រោះបន្ទាន់ រយៈពេល៣ថ្ងៃមើលឃើញថា​កូនគាត់​ធូរស្រាលយ៉ាងខ្លាំងនិងបាត់រាគរួចក៏គ្រូពេទ្យក៏បានដូរទីតាំងអោយទៅនៅបន្ទប់កុមារនៅផ្នែកខាងក្រោយម្តងវិញ ស្រាប់តែនៅថ្ងៃកើត​ហេតុខាងលើនេះមានពេទ្យស្រីម្នាក់បានយកថ្នាំមកចាក់រួចអោយលេបថ្នាំចំនួន២កំណាត់ក៏បន្តដាក់សេរ៉ូម១ប្លោក ២០នាទី​ក្រោយមក​កូនរបស់គាត់ប្រកាច់និងដកចង្កាមាន់ធ្វើអោយគាត់ជាឪពុកម្តាយមានការភ័យស្លន់ស្លោរត់ហៅគ្រូពេទ្យខាងលើអោយជួយ
សង្គ្រោះ​ ហៅពេទ្យមិនបានមកភ្លាមៗនោះទេ ទុករយៈពេល៣០នាទីទើបមានពេទ្យស្រី២នាក់បានមកដល់ កូនរបស់គាត់​បានដាច់​ខ្យល់​ស្លាប់បាត់ទៅហើយ ហើយគាត់ជាម្តាយកុមាររងគ្រោះបានសួរទៅគ្រូពេទ្យខាងលើថាយកថ្នាំមកធ្វើអ្វីបើកូនរបស់ខ្ញុំបានស្លាប់បាត់​ទៅ​ហើយ។ ហើយថ្នាំនេះជាប្រភេទថ្នាំអ្វី ពេទ្យឆ្លើយថាជាថ្នាំបន្សាបការប្រតិកម្មថ្នាំ។

ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធគាត់មានអារម្មណ៍ខឹងនឹងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តដែលមានការថ្វីប្រហែសនិងគ្មានជំនាញច្បាស់លាស់ដែលអាចជួយសង្គ្រោះកូនរបស់គាត់បានឡើយ ដោយដាក់ការ សង្ស័យថាជាពេទ្យស្តារព្រមទាំងសំណូមពរ​ដល់រដ្ឋមន្ត្រីក្រសួង​សុខាភិបាលមេត្តាជួយធ្វើការណែនាំដល់មន្ត្រីពេទ្យដែលគ្មានជំនាញសុំអោយទៅរៀនអោយមានជំនាញច្បាស់លាស់ទើបមកព្យាបាលជំងឺអោយប្រជាពលរដ្ឋតាមបណ្តាលខេត្ត និងសុំអោយរដ្ឋមន្ត្រីមេត្តាជួយស៊ើបអង្គេតនិងតាមដានលើករណី​ដែលកូនគាត់ស្លាប់​ដែលសារ​ពេទ្យគ្មានជំនាញច្បាស់លាស់។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គេហទំព័ត៍ រស្មីក្រុងយើង មិនអាចសុំការបកស្រាយពីលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យ​បង្អែកខេត្ត បានទេ ដោយគ្មានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង។

ដោយ​ ៖ វិចិត្រ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.