ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេ​នីយន៏​ឯក​ ស ​ថេត ​រៀប​ចំ​អា​ហារ​សាម​គ្គី​ជូន​មន្ត្រី​ន​គរ​បាល​មក​ពី​បណ្តា​ខណ្ឌ​និង​ប៉ុស្តិ៍​សរុប​ចំ​នួន​​១៤៩​រូប​ដែល​បាន​បំ​ពេញ​បែប​ប​ទ​ចូល​និវត្តន៍


រាជធានីភ្នំពេញ​៖ សូមអរគុណសន្តិភាព ពិធីជួបសំណេះសំណាល  និងពិសារអាហារសាមគ្គី ឯកឧត្តមស្នងការបញ្ជាក់ថា មិន​ទុកអោយមន្ត្រីណាម្នាក់​នៅឯការ​ឡេីយ។​ នេះបើយោងតាមហ្វេសប៊ុកផ្លូវការចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ របស់ឯកឧត្តម ឧត្តមសេនីយន៏ឯក ស ថេត អគ្គស្នងការរងនគរ​បាលជាតិ និងជាស្នងការរាជ​ធានីភ្នំពេញ។

ជាថ្នាក់ដឹកនាំម្នាក់ដែលតែងតែបារម្មណ៍ គិតគូរ និងយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជ​ធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីជួបជុំសំណេះ​ណាលជា​មួយ​មន្ត្រីនគរបាលមកពីបណ្តាខណ្ឌ និងប៉ុស្តិ៍ សរុបចំនួន ១៤៩រូប ដែល​បានបំពេញបែបបទចូលនិវត្តន៍ និងត្រៀមបំពេញ​ឯក​សារចូលនិវត្តន៍ ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានលះបង់ទាំងកំលាំងចិត្តកាយ ដេីម្បីការពារ​សន្តិសុខ​សុវត្ថិភាពជូនសង្គមជាតិទាំងមូល ឯកឧត្តម តែងតែចំណាយពេលចុះសួរសុខទុក្ខ ជាប្រចាំដល់​មន្ត្រី​ដែលមានជំងឺ និងជួបគ្រោះថ្នាក់ផ្សេងៗ ។

ក្នុងពិធីនេះដែរ ឯកឧត្តមស្នងការ រាជធានីភ្នំពេញ បាននាំយកសម្ភារ: ដូចជាកន្សែងពោះគោ អាវយឺត និងថវិកាចំនួន ៥០,០០០រៀល ដែលជាការ​ឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនមន្ត្រីដែលបានចូលរួមផងដែរ ។

ជាពិសេសទៅទៀតដេីម្បីការលេីកទឹកចិត្ត និងអបអរសាទរឆ្នាំថ្មី ២០២០ ឯកឧត្តមស្នងការ ក៏បានរៀបចំពីធីពិសារអាហារ​សាមគ្គី ដល់មន្ត្រីទាំងអស់​មក​ពីខណ្ឌ ប៉ុស្តិ៍ ដែលនឹងចូលនិវត្តន៍ នាពេលខាងមុខផងដែរ ។

ដោយ ៖ វិបុល
រូបភាព ៖ ស្នងការដ្ឋានរាជធានីភ្នំពេញ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.