ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អា​វុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​ឃាត់​ខ្លួន​ជន​សង្ស័យ​គ្រឿង​ញៀន​៣​នាក់​និង​ប្រើ​ប្រាស់​អា​វុធ​ខុស​ច្បាប់


រាជធានីភ្នំពេញ ៖ កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយន៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង​រាជ​​អាវុធ​ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំចង្អុលបង្ហាញអោយការិយា​ល័យ ប្រឆាំងបទ​ល្មើសគ្រឿង​ញៀន ស្រាវជ្រាវនិងបង្ក្រាបជនឧក្រិដ្ឋចែកចាយជួញដួរគ្រឿងញៀនជាប្រចាំ ជាលទ្ធផល​កម្លាំងជំនាញបាន​កំណត់ និង​បង្រ្កាប​មុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់ និងចែកចាយគ្រឿងញៀនដ៏សកម្មចំនួន៣នាក់ ដែលត្រូវបាន​​កម្លាំង​មូល​ដ្ឋាន​អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤៖១០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលេខ១៩​ស្ថិត​ក្នុងភូមិ​ត្រពាំងថ្លឹង3 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតវត្ថុតាង អាវុធខ្លីមួយដើមម៉ាក BERETTA លេខគ្មាន(ឈូសចោល) គ្រាប់ចំនួន៣៤គ្រាប់ បង់០១, ក្រាមសថ្លាចំនួន០៩កញ្ចប់ (ធំ២ តូច៧), កាំបិតចំនួន២ដើម, អាយកូមចំនួន១ ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវ និងល្បាតពួនស្ទាក់អស់រយៈពេលជាច្រើនថ្ងៃរហូតឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់មានឈ្មោះដូចជា ៖

ទី១ ឈ្មោះ សាត ស៊ីណន ហៅអ៊ុំ (ជាម្ចាស់បន្ទប់) ភេទប្រុស អាយុ៤២ឆ្នាំ
ទី២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទប្រុស អាយុ៤១ឆ្នាំ និង
ទី៣ ឈ្មោះ ទូច ពៅ ភេទស្រី អាយុ២១ឆ្នាំ

បន្ទាប់ពីជំនាញសាកសួរលើជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេទាំង៣នាក់ពិតជាបានចែកចាយគ្រឿងញៀន និងបានប្រើប្រាស់អាវុធដោយខុសច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនមកការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

#PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.