ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កា​ដូ​ចុង​ឆ្នាំ​២០១៩​៖​ទំនាស់​ដី​ធ្លី​ចំ​កណ្តាល​រាជ​ធា​នី​ភ្នំ​ពេញ​រវាង​ប្រ​ជា​ពល​រដ្ឋ​៨​គ្រួ​សារ​នៅ​ក្បែរ​ផ្ទះ​លោក​ ជា ​សុ​ផា​រ៉ា​ និង​អា​ជ្ញា​ធរ​រា​ជធា​នី​ភ្នំ​ពេញ


រាជធានីភ្នំពេញ ៖ ទំនាស់ដីធ្លីយ៉ាងក្តៅកគុករវាងប្រជាពលរដ្ឋ៨គ្រួសារមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៏ឬស្សីកែវ ផ្លូវ៥៩៨ ភូមិទួលពពេ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ដែលមានមេធាវី សួង សុផល ជាតំណាំងដោយអណ្តិរបស់សាលារាជធានីភ្នំពេញ។

ប្រវត្តិទំនាស់ដីនេះប្រជាពលរដ្ឋ៨គ្រួសារដែលជាជនរងគ្រោះមានឈ្មោះដូចជា ៖ ១.លោក គង់ ទី ២. លោកស្រី ខៃ ណារិន ៣. លោក កែម មង្គល ៤. លោក ព្រំ បូរ ៥.លោក សុខ អៀង ៦.លោក អ៊ឹង ព្រូ ៧.លោក ឆាយ ដាវី និងទី៨.លោក រ័ត្ន ស៊ា   ដោយពួកគាត់បានប្រាប់អ្នកសារព័ត៌មានយើងថា ៖ គ្រួសាររបស់គាត់នីមួយៗបានកាន់កាប់អាស្រ័យផល រស់នៅចាប់ពី២០ ឆ្នាំ ទៅ៣០ឆ្នាំកន្លងមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានភូមិ, ឃំុ, ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លុះរហូតដល់ខែកក្តដា ឆ្នាំ២០១៧ មានការកោះហៅប្រជាពលរដ្ឋចំនួន៧៧គ្រួសារ ទៅដោះស្រាយនៅអាជ្ញាធរថ្នាក់ជាតិ​ដោះស្រាយទំនាស់ដីធ្លីដែលមានឯកឧត្តម បិន ឈិន ជាប្រធាន ជាលទ្ធផលប្រជាពលរដ្ឋចំនួនចំនួន​៦៩គ្រួសារ​បាន​ទទួល​យកនូវដំណោះស្រាយនេះដោយមិនបានដីដូចតាមបំណងឡើយ ដោយពួកគាត់មានការភ័យខ្លាចនិងការគៀបសង្កត់​លើ​ផ្លូវចិត្តផងដែរ ទើបពួកគាត់សម្រេចចិត្តដើរចេញដោយទឹកភ្នែក ហើយជាពិសេសការដោះស្រាយមិនមានភាព​យុត្តិធ៌មសំរាប់​ក្រុមគ្រួសារនីមួយៗឡើយ។

ដោយឡែកប្រជាពលរដ្ឋនៅសល់៨គ្រួសារខាងលើត្រូវបានអាជ្ញាធរចោទថាជាក្រុមក្បែលរឹងអូស មិនព្រមទទួលយកនូវ​ដំ​ណោះ​ស្រាយរបស់អាជ្ញាធរជាតិឡើយ តែសំរាប់ប្រជាពលរដ្ឋវិញលោកថាការដោះស្រាយនោះមិនមាន​ភាពយុតិ្តធ៌ម​សំរាប់​ពួកគាត់ឡើយ ដោយពួកគាត់ចង់បានការដោះស្រាយមួយដែលអាចទទួលយកបានទោះមិនបានទាំងអស់ បានតែ៥០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}​នៃដីរបស់ខ្លួនក៏ព្រមដែរ។

ម្យ៉ាងទៀតទំនាស់នេះប្រជាពលរដ្ឋបានដាក់បណ្តឹងចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ហើយ ដោយតុលាការរាជ​ធា​នីភ្នំពេញ  បានបើកជំរៈចុងក្រោយដោយមានលោកចៅក្រម សេង លាង ជាចៅក្រមជំរៈ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ហើយនិង​ត្រូវប្រកាសសាលក្រមនាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤ រសៀល ខាងមុននេះ តែមិនទាន់ដល់​ថ្ងៃ​ត្រូវប្រកាសសាលក្រម តាមនិតីវិធីតុលាការផង  ស្រាប់តែនៅវេលាម៉ោង ៤ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងចម្រុះ​របស់​អាជ្ញាធរខណ្ឌឬស្សីកែវ រាប់រយនាក់ បានចុះមកវាយកម្ទេចផ្ទះ និងទ្រព្យសម្បតិ្តរបស់ពួកគាត់។

គួររំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៏ថា ប្រជាពលរដ្ឋកម្ពុជា​គ្រប់រូប​កាន់កាប់លើដីចាប់ពី៥ឆ្នាំឡើងទៅនិងក្លាយជាកម្មសិទ្ធស្របច្បាប់។

តែទោះបីមានលិខិតសុំអន្តរាគមន៏របស់​ពលរដ្ឋ​ចំនួន៨​គ្រួសារគោពរជូនសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ព្រមទាំងមានដីកាបញ្ជូនចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក ហូ សិទ្ធី នាយកខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្តីអំពីការផ្អាក់និតីវិធីរដ្ឋបាល ( ការរុះរើ ការបណ្តេញ​ប្រជា​ពលរដ្ឋចេញពីផ្ទះសម្បែងដោយបង្ខំ) និងដោះស្រាយមក​អោយ​ពួក​គាត់វិញ ក៏ដោយតែអាជ្ញាធររាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌ​ឬស្សីកែវ ព្រមទាំងគូកន ដោយមានប្រជាការពាភូមិ នៅតែព្រងើយកន្តើយមិនស្តាប់តាមបទ​បញ្ជាថ្នាក់​លើឡើយ ដោយបំផ្លាញទ្រព្យសម្បត្តិរាបដល់ដីតែម្តង។

ទាក់ទងនិងទំនាស់ដីតំបន់អភិវឌ្ឍន៏ឬស្សីកែវប្រជាពលរដ្ឋ៨ គ្រួសារខាងលើនេះអង្គភាព www.rskynews.com បានទំនាក់ ទំនងសាកសួរព័ត៌មានពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែលោកបានបង្វែរសំណួរអោយសាកសួរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង តែលោកឆ្លើយថាលោកជាប់រង្វល់ប្រជំុជាមួយឯកឧត្តមនាយឧត្តមសេនីយន៏ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ។

ដោយទំនាស់នេះឡើងកំដៅដល់កំពូលរវាងអ្នកមានអំណាចដែលជាអ្នកបំរើរាស្ត្រ ហើយក៏ជាកូនចៅរបស់សម្តេចតេជោ​ផងនេះ ប្រជាពលរដ្ឋ៨គ្រួសារបានសំណូមពរដ៏ទទួចដល់សម្តេចតេជោ សម្តេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ក្រឡា​ហោម ស ខេង និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាណាព្យាបាលមេត្តាជួយអន្តរាគមន៏រក​យុត្តិធ៌ម​សំរាប់​ពួកគាត់​៨គ្រួសារផងទាន។

ដើម្បីស្របតាមរបបវិជ្ជាជីវៈសារព័ត៌មាន អង្គភាពគេហទំព័រ www. rskynews.com យើងខ្ញុំនិងរង់ចាំទទួលការបំភ្លឺគ្រប់ពេល​វេលា​ពីភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកំពុងមានវិវាតលើដីរបស់ប្រជាជន៨គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៏​ឬស្សីកែវនេះ៕

ដោយ ៖ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.