ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មហា​ជន​មាន​ជំនឿ​ថា​លោក​តា​ភ្នំ​ទ្រង់​បាត​ខឹង​ខ្លាំង​ទើប​សម្តែង​រិទ្ធិ​បំបាក់​ផ្ទាំង​ថ្ម​ធំ​ៗ​​ទម្លាក់​លេី​រថ​យន្ត​កង​វិស្វ​កម្ម​របស់​លោក​​ សៀង​ ​ណាំ 


ខេត្តសៀមរាប ៖ យោងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា នាព្រឹកថ្ងៃទី២០ធ្នូ២០១៩​ នេះ​ មានករណីបាក់​ថ្មភ្នំជា​ច្រើនដុំ សង្កត់លើរថយន្តកងវិស្វកម្មរបស់លោក សៀង ណាំ ដែលកំពុងតែយកគ្រឿងចក្រជីកបុកបំផ្លាញភ្នំយកថ្ម ស្ថិតនៅភ្នំទ្រង់បាត ក្នុងភូមិកំពង់ថ្កូវ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ទោះយ៉ាងណាហេតុការណ៍នេះ គេមិនត្រូវបានដឹងថាអ្នកបើកបររថយន្តស្លាប់ឬរស់យ៉ាងណានោះទេ ខណ:ដែលកម្លាំង​ខាងកងវិស្វកម្មរបស់លោក សៀង ណាំ បានយកតង់មកគ្របជិតពីលើកាប៊ីនរថយន្ត ដែលកំពិតខ្ទេចមិនអោយ​ឃើញ​នោះឡើយ ករណីនេះអ្នកព័ត៌មានត្រូវបានគេរារាំងមិនអោយថតយកទិដ្ឋភាពនោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា ជឿឬក៏មិនជឿនោះ ដែលពួកគេសង្ស័យ អ្នកតាភ្នំទ្រង់បាត ទំនងជាខឹងសម្បារ សម្តែងរិទ្ធ មិនចង់អោយមានការ បំផ្លាញសម្បត្តិធម្មជាតិបន្តទៀតនោះ ទើបសម្តែងរិទ្ធិអោយបាក់ថ្មជាច្រើនផ្ទាំង​មកលើរថយន្តដែល​​កំពុងធ្វើសកម្ម ភាពដឹកជញ្ជូនអស់ថ្មភ្នំ ពួកគាត់មានជំនឿថានេះពិតជាកម្មពារហើយ ទើបបណ្តាលទៅជាយ៉ាងហ្នឹង។ 

មហាជនបានលើកឡើងថាភ្នំទ្រង់បាត ជាសម្បត្តិធម្មជាតិ ដែលគួរបានអភិរក្ស ប៉ុន្តែបច្ចុប្បន្នកំពុងរងនូវការបំផ្លិចបំផ្លាញ ដោយមានសុទ្ធតែគ្រឿងចក្រធំៗ បុកគាស់ក៏កកាយ និងវាយបំផ្លាញ ទ្រង់ ទ្រាយដើមស្ទើរទាំងស្រុង ខណៈអាជ្ញាធរមិន​បានយកចិត្តទុកដាក់ ក្នុងការថែរក្សា ភ្នំទ្រង់បាតនេះឡើយ ។

ពាក់ព័ន្ធនឹងមតិរិះគន់ខាងលើ អង្គភាព www.rskynews.com យើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយបាន​ឡើយពីលោក សៀង ណាំ នារសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩នេះ ។ បើទោះយ៉ាងណាអង្គភាពសារព័ត៌មានយើង រងចាំទទួលស្វាគមន៍រាល់ការបកស្រាយគ្រប់ពេលវេលា៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.