ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចោរ​ឆក់​០៤នាក់​ដែល​តែង​តែ​ឆក់​កា​បូប​ជន​បរ​ទេស​ត្រូវ​បាន​អាវុធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​បង្ក្រាប!


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០១:១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ចំនុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានី​ភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) បន្ទាប់ពី​ពួកគេធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេច ហើយគេចខ្លួនទៅពួនសម្ងំក្នុងបន្ទប់ជួលជាន់ទី២ក្នុងអាគារជួលស្នាក់នៅមួយកន្លែង។

ជនសង្ស័យទាំង០៤នាក់នោះរួមមាន៖
១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ
៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ

នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ MARINA CRUZ MONTULL ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល19 ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានដើរថ្មើរជើងតាមបណ្តាយផ្លូវ១៤៨ កែង១៣ (ខាងជើងផ្សារកណ្តាល)ស្រាប់តែ ត្រូវបាន​ជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៏ខ្មៅមកក្បែរ ហើយធ្វើសកម្ម ភាពឆក់យកកាបូបស្ពាយបានសំរេច និងបានជិះគេចខ្លួនបាត់។ ក្រោយ​កើតហេតុ កំលាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ និងបានសាកសួរជនរងគ្រោះព្រម ទាំងសាក្សីជុំវិញ​កន្លែង​កើត​ហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជាក់ស្តែង នៅចំណុចអាគារជួល​ស្នាក់នៅមួយ​កន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៤នាក់ ព្រមទាំង​ដកហូត​កាបូបស្ពាយរបស់ជនរងគ្រោះមកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនរងគ្រោះមានសេចក្តីរំភើប​និងអរគុណសមត្ថកិច្ច​អាវុធហត្ថ​ជាអនេក​ដែលបាននាំយកកាបូបនោះមកវិញបាន។

ក្នុងកាបូបនោះរួមមាន ៖ ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI , លិខិតឆ្លងដែនចំនួន០១ក្បាល អត្តសញ្ញាណ​ប័ណ្ណចំនួន០១, កាតធនាគារចំនួន០២, ប័ណ្ណបើកបរចំនួន០១សន្លឹក, កាបូបតូចចំនួន០២, លុយដុល្លារចំនួន ១០០ដុល្លា, លុយខ្មែរចំនួន ២០០០រៀល, លុយថៃចំនួន ៨២០បាត, លុយEUROចំនួន ៦៣០ EURO និងឯកសារ០១ចំនួនផ្សេងទៀត។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត ដែលជាជនដៃដល់ បានព្រមឆ្លើយសារភាពថារូបគេពិតជា​បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប ដូចគ្នាផងដែរ៕

ប្រភព #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.