ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​នាយក​រដ្ឋ្ម​មន្រ្តី​ ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី


ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមាន សន្តិភាព បើកកិច្ចប្រជំុ​បូកសរុប​លទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងកិច្ចការនារីដោយមានការចូលរួមពីពីបណ្តាថ្នាក់ដឹកនាំដែលជាស្ត្រីទូទាំងប្រទេសនិងបណ្តាដៃគូភាគីពាក់ព័ន្ធនានាដើម្បីតាមដាននិងត្រួតពិនិត្យរាល់សកម្មភាពការងារនិងការអនុវត្តនូវរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធាន និងមាន សម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីតែងតែបើកកិច្ច​ប្រជុំជាទៀត​ទាត់រៀងរាល់​មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនេះដើម្បីធ្វើយ៉ាងណា​ជំរុញការងារស្ត្រីអោយកាន់តែវិវឌ្ឍន៍ទៅមុខទៀត។ តាមរយៈភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ក៏បានរួមចំនែកជួយ​បង្កើនការងារដល់ស្ត្រីផងដែរ ជាពិសេស បច្ចុប្បន្ននេះ តាមក្រសួងស្ថាប័ននីមួយៗ ក៏ឃើញមានស្ត្រីបំរើការងារច្រើនណាស់ដែរ។

កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមហើយគោលនយោបាយនេះក៏បានជួយដល់ជីវភាពបងប្អូនស្រ្តីផងដែរ ជាពិសេសគោលនយោបាយគាំពារសង្គមបានអនុវត្តន៍មុនគេចំពោះស្ត្រីដែលមានផ្ទៃពោះ ជាពិសេសកម្មការនី ដែល​បំរើការងារតាមបណ្តារោងចក្រនានា។ គោលនយោបាយនេះ ពិតជាមានសារសំខាន់សំរាប់ស្ត្រីមានផ្ទៃពោះ និងឆ្លងទន្ល ដូចជាបាន​ទទួលការពិ និត្យ ថែទាំសុខភាពតាមមន្ទីរពេទ្យរដ្ឋ ទទួលបានសាច់ប្រាក់ពេលឆ្លងទន្លេ ការទទួលបានឈប់សំរាកចំនួន៣ខែ ក្នុងអំឡុង​ពេលឆ្លងទន្លេ ដោយទទួលបាន ប្រាក់ខែ ១២០{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004} រួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ គិតចាប់ពីខែមករា មកមានស្ត្រី ដែលកម្មការនីឆ្លងទន្លេប្រមាណជាង ៥៦០០ នាក់ ហើយទទួលបានប្រាក់ពីគោលនយោបាយនេះ ផងដែរ។

បច្ចុប្បន្នចំនួនសិស្សស្រីក៏មានចំនួនកើនឡើងផងដែរក្នុងវិស័យអប់ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាល បង្កើត​សាលារៀនអោយនៅជិតផ្ទះប្រជាពលរដ្ឋផងដែរ ជាពិសេសបាន កំណត់ថាឃុំមួយអោយ​មានវិទ្យាល័យមួយដើម្បីធ្វើយ៉ាង​ណា​បង្កលក្ខណៈងាយស្រួលដល់កូនចៅប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ជាពិសេសសិស្ស​ស្រីនៅ​តាមជន​បទតែម្តង ហើយ ក្រៅពីការផ្តល់​ជូននូវការសាងសង់លាសារៀននោះ​យើងក៏មានការសាងសង់នូវ​អគារស្នាក់នៅ​របស់គ្រូនិងសិស្ស​ផងដែរ ដើម្បីអោយមានភាពងាយស្រួលដល់សិស្ស និងគ្រូ ដែលជានារីទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បន្តអនុវត្តន៍ការងារចំនួន១១ចំនុច ដែលបានដាក់ចេញកាលពីឆ្នាំទៅ ក្នុងការអនុវត្តន៍ការងារក្នុងឆ្នាំថ្មីបន្ត ទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញ​អោយបុរស​ទាំងអស់ ក៏ត្រូវចូលរួមចំណែកជួយដល់ កិច្ច ការស្រី្តខ្លះផងដែរ ជាពិសេសសម្តេចចង់អោយយកទិវា ៨មីនា ដែលជាទិវាសិទ្ធិនារីនោះ គឺជាថ្ងៃដែល ត្រូវតែធ្វើការអប់រំចំពោះបុរសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជម្រុញអោយស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួល ក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា។ សម្តេចតេជោ ក៏បានជម្រុញអោយសិស្សស្រី ចូលរួមក្នុងវិស័យ អប់រំបន្តែមទៀត ជាពិសេសក្រសួងអប់រំ ត្រូវបង្កើតគណៈកម្មការរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីធ្វើការស្រាវជ្រាវរកហេតុផល ពីការឈប់រៀនរបស់សិស្សស្រី ។ ស្នើសុំអោយក្រសួងសុខាភិបាល ធ្វើកោសល្យវិច្ច័យ ក្នុងករណីរំលោភ ពីព្រោះពេលខ្លះ ការធ្វើកោសល្យ វិច្ច័យ យឺតពេក ធ្វើអោយបាត់ពាក្យបណ្តឹសំរាប់ស្ត្រីរងគ្រោះ ។ ទឬន្ទឹមនឹងនេះ សម្តេចតេជោ បានសម្រេចបង្កើនថវិកា ពី២០០ លានរៀល ទៅ៥០០លានរៀល សំរាប់ជួយដោះស្រាយសេវា​ផ្លូវច្បាប់ដល់ស្ត្រីដែលរងគ្រោះដោយការរំលោភបំពានផ្សេងៗ ។ ទាក់ទង ទៅនឹងសេវាជួយដល់ជនរងគ្រោះដោយអំពើហឹង្សាវិញ សម្តេចតេជោ បានសម្រេច អោយមានការបង្កើតជាមជ្ឃមណ្ឌល ប្ញកន្លែងសំរាប់ជួយដោះស្រាយ និងជួយសង្គ្រោះ ដល់ជនរងគ្រោះនេះ នៅតាមមន្ទីពេទ្យនីមួយៗតែម្តង ដើម្បីមានភាពងាយស្រួលដល់ជនរងគ្រោះ។

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់មួយផងដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈកិច្ចប្រជុំជាទៀងទាត់​របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍​សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម បន្តែមទៀត ៕

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.